ព័ត៌មានជាតិ
កម្ពុជា ប្ដេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដើម្បីលើកតម្កើង និងការពារគុណតម្លៃ ក្នុងវិស័យកីឡា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ) បានលើកឡើងថា ប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា ដើម្បីលើកតម្កើងការពារគុណតម្លៃ សីលធម៌ និងសុចរិតភាព ក្នុងវិស័យកីឡា។

ការប្ដេជ្ញារបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ក្នុងសន្និសីទលើកទី ១០ និងខួបលើកទី ២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីសំណាក់រដ្ឋភាគីដែលមកពី អឺរ៉ុប និងអាស៊ី ចំនួន ៦០ ប្រទេស។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្តថា «ខ្លឹមសារពិតរបស់កីឡាមិនគួរត្រូវបានកំណត់ត្រឹមតែការបំបែកកំណត់ត្រា និងការឈ្នះមេដាយនោះទេ ប៉ុន្តែត្រូវកំណត់ដោយការលើកតម្កើងគោលការណ៍ និងតម្លៃពិតប្រាកដ នៃការខិតខំប្រឹងប្រែងតស៊ូជម្នះ។ គោលការណ៍ នៃសុចរិតភាព សុខភាព និងយុត្តិធម៌ គួរតែត្រូវបានបង្កប់នៅក្នុងរចនាសម្ព័ន្ធកីឡានៅទូទាំងពិភពលោក ក្នុងន័យនេះ លក្ខន្តិកៈ WADA ថ្មី គឺជាការបង្ហាញនូវការប្ដេជ្ញាចិត្តរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាការគោរពនូវគោលការណ៍ និងគុណតម្លៃទាំងនេះ»។

បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់តាំងពីការផ្តល់សច្ចាប័នលើអនុសញ្ញានេះនៅឆ្នាំ ២០០៧ មក រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការនានា ដើម្បីពង្រឹងស្ថាប័នជាតិប្រឆាំងសារធាតុហាមឃាត់ (CADA) បង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិ លើកកម្ពស់ការយល់ដឹង និងអប់រំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អំពីគ្រោះថ្នាក់ នៃការប្រើសារធាតុហាមឃាត់។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជា គាំទ្រយ៉ាងខ្លាំងចំពោះអនុសញ្ញារបស់អង្គការយូណេស្កូ (UNESCO) លក្ខន្តិកៈ WADA និងស្តង់ដារអន្តរជាតិ ហើយប្ដេជ្ញាចិត្តបង្កើតវេទិកាអនុលោមភាពជាតិ ស្របតាមប្រព័ន្ធអេកូឡូស៊ី សុចរិតភាព។ វេទិកានេះ ត្រូវបានដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដោយផ្ទាល់ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរួមបញ្ចូលភាគីពាក់ព័ន្ធសំខាន់ៗ ទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា «ក្នុងនាមជាប្រទេសភាគី កម្ពុជា សូមគាំទ្រលើលក្ខន្តិកៈ WADA ឆ្នាំ ២០២៧ ដែលត្រូវបានកែសម្រួល ក៏ដូចជាយន្តការដែលបានស្នើឡើងថ្មី នៃប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល និងប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដូចដែលបានណែនាំដោយស្ថាប័នប្រឆាំងសារធាតុហាមឃាត់ពាក់ព័ន្ធ ដោយខិតខំឆ្ពោះទៅរកការប្រកួតកីឡាស្អាតស្អំ និងលេងដោយស្មោះត្រង់ និងសូមថ្លែងអំណរគុណដល់អង្គការ SEARADO, WADA និងទីភ្នាក់ងារតេស្តអន្តរជាតិ (ITA) ចំពោះការគាំទ្រប្រកបដោយការយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័នជាតិ CADA របស់កម្ពុជា ដើម្បីបំពេញកាតព្វកិច្ចអនុលោមតាមស្តង់ដារអន្តរជាតិ»៕
អត្ថបទ ៖ សំអឿន
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


