Connect with us

ជីវិតកម្សាន្ដ

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៣ ជាមួយតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញ!

បានផុស

នៅ

ទស្សនិកជនយ៉ាងច្រើនកុះករបានជួបជុំគ្នាខាងមុខណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំ និងកាំជ្រួចដ៏អស្ចារ្យដែលរៀបចំដោយណាហ្គាវើលដ៍ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិ តារាចម្រៀង Katreeya English មកពីប្រទេសថៃ និង DJ Rave Republic ដែលជាឌីជេល្បីឈ្មោះក្នុងចំណោមកំពូលឌីជេទាំង ១០០ នៅក្នុងពិភពលោកមកពីប្រទេសស្វ៊ីស!។

ក្នុងរាត្រីនោះដែរ កញ្ញា ពេជ្រ សូលីកា លោក ស៊ូលី ផេង រួមជាមួយក្រុមរាំចំនួន៤ ៖ 2TheMoon, Eriz, X-bro និង Mustache បានធ្វើឲ្យបរិយាកាសកាន់តែរស់រវើកមួយកម្រិតទៀត។ រីឯកញ្ញា Katreeya English បានធ្វើឲ្យទស្សនិក​ជនទប់មិនរាំតាមមិនបានជាមួយនឹងបទចម្រៀងដ៏កន្ត្រាក់អារម្មណ៍របស់គាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម