Connect with us

សេដ្ឋកិច្ច

លោក ឈរ រិទ្ធី មានមហិច្ឆតាផលិតទឹកដោះគោស្រស់​ផ្គត់ផ្គង់ក្នុងស្រុកជំនួស​ការនាំចូលឱ្យបាន ៥០ភាគរយ

បានផុស

នៅ

កសិដ្ឋានគិរីសួគ៌ បានផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ក្នុងស្រុក បានប្រមាណ ១៥ភាគរយ បើធៀបនឹងការនាំចូល។ នេះជាការបញ្ជាក់របស់លោក ឈរ រិទ្ធី អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល និងកសិដ្ឋានគិរីសួគ៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការផ្គត់ផ្គង់ក្នុងស្រុកនៅមានកម្រិតនេះ លោក រិទ្ធី មានមហិច្ឆតាបង្កើតការផលិតទឹកដោះគោស្រស់ ដើម្បីបំពេញ​តម្រូវ​ការក្នុងស្រុកជំនួសការនាំចូលឱ្យបាន ៥០ភាគរយ នៅពេលខាងមុខ។

ថ្លែងនៅក្នុងកម្មវិធី Grow under peace របស់កម្ពុជាថ្មី អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល និងកសិដ្ឋានគិរីសួគ៌ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌ មានគោផលិតទឹកដោះប្រមាណ ៦០០ក្បាល ក្នុងចំណោមជាង ១ពាន់​ក្បាល។ បើតាមលោក ឈរ រិទ្ធី ក្នុងមួយថ្ងៃ កសិដ្ឋានផលិតទឹកដោះគោបានប្រមាណ ១ម៉ឺន ៧ពាន់លីត្រ និងបាន​ចែកចាយទៅតាមហាងចំនួន ២៥០០ហាង នៅក្នុងប្រទេសកម្ពុជា។

កសិដ្ឋានគិរីសួគ៌ បានដើរមុនគេក្នុងការផលិតទឹកដោះគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ត្រួតពិនិត្យតាមបែប​បច្ចេកទេសទំនើប និងធានាគុណភាពខ្ពស់។ លោក ឈរ រិទ្ធី ទើបទទួលបានពានមាសក្នុងកម្មវិធីប្រកួត​សហគ្រិន​ថ្នាក់ជាតិ ឆ្នាំ ២០២២​ បន្ទាប់ពីកសិដ្ឋានទើបតែទទួលបានពានរង្វាន់ GREEN AWARD ពីកម្មវិធី ASEAN Young Entrepreneur Awards ២០២២។

លោក ជី សិលា សហស្ថាបនិកក្រុមហ៊ុន Khmer Fresh Milk និងកសិដ្ឋានគិរីសួគ៌ បានឱ្យដឹងថា បច្ចុប្បន្ន​កសិដ្ឋាន មានផលិតដូចជា ទឹកដោះគោស្រស់ យ៉ាអួ និងទឹកយ៉ាអួ(សម្រាប់ផឹក) ដោយក្នុងនោះក៏មាន​បែងចែកទៅ​តាមផ្នែក ដូចជា ទឹកដោះគោគ្មានជាតិខ្លាញ់ យ៉ាអួ ទឹកដោះគោមានជាតិសូកូឡា ស្តបបឺរី និងទឹកដោះគោយ៉ាអួ សម្រាប់ផឹក ជាដើម។ ក្រៅពីនេះ ក៏មានបឺ សម្រាប់ញ៉ាំជាមួយនំប៉័ងផងដែរ។

សូមបញ្ជាក់ថា រោងចក្រផលិតទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៌ បង្កើតនៅឆ្នាំ ២០១៨ និងចាប់ផ្តើមនាំយកគោ​ចូល​កសិដ្ឋាននៅឆ្នាំ ២០២០។ រយៈពេល ២ឆ្នាំ មានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងមានតម្រូវការ​ខ្ពស់នៅលើទីផ្សារ។

កសិដ្ឋានគិរីសួគ៌មានផ្ទៃដី​ទំហំ ៣០០​ហិកតា​ មានទីតាំង​ស្ថិត​នៅ​ជ្រលង​ភ្នំ​តាម៉ៅ ស្រុកបាទី ​ខេត្ត​តាកែវ ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ពី​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម