សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះរថយន្តស៊ិនទ្រីចំនួន២គ្រឿង
ភ្នំពេញ ៖ រថយន្តស៊ិនទ្រី ចំនួនពីរគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្មករនិងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ កាលពីនៅវេលាម៉ោង៦និង ៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុចការ៉ាសឡានក្រុមហ៊ុនស៊ិនទ្រី ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ សេង សាវី ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនស៊ិនទ្រី។

តាមប្រភពព័ត៌មានពីកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីខាងលើបានឱ្យដឹងថា មុនពេលកើតហេតុខណៈដែលបុគ្គលិកចប់វេនក៏បើករថយន្តចូលក្រុមហ៊ុនវិញចតទុកធម្មតា លុះមកដល់វេលាកើតហេតុខាងលើក៏ឃើញមានផ្សែងហុយចេញពីក្បាលរថយន្តបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទើបនាំគ្នាទាញទុយោមកបាញ់ទឹក និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្ការ សង្គ្រោះអគ្គិភ័យបានចេញរថយន្តមកដល់ជាច្រើនគ្រឿងដើម្បីធ្វើការបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើង រហូតប្រើប្រាស់ទឹកអស់ត្រឹមតែ៣ឡាន ក៏រលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១៨ និង៥០នាទីថ្ងៃខែដដែល និងខូចខាតរថយន្តអស់ចំនួន២គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី(អាគុយរថយន្ត) ដោយមិនឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាង និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


