Connect with us

សន្តិសុខសង្គម

ឆេះអគារស្នាក់នៅបុគ្គលិកកាស៊ីណូជីងប៉ី ១ នៅកណ្ដាលក្រុងព្រះសីហនុ

បានផុស

នៅ

អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​ស្នាក់នៅ​បុគ្គលិក​សណ្ឋាគារ និង​កាស៊ីណូ ជីង​ប៉ី ១ (សណ្ឋាគារ​ឡេ​មុន) បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ចោមរោម​មើល​ពេញ​កន្លែង​កើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ភ្លើង​ឆេះ​អគារ​បុគ្គលិក​ស្នាក់នៅ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១ និង ៣៥ នាទី​យប់ ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២៣ ស្ថិតនៅ​ឆៀង​ខាងជើង​រង្វង់​មូល​តោ ២ ជិត​សាលារៀន​តេ​ជោ​សែន​កម្មករ ក្រុម​ទី ១៣ ភូមិ ៤ សង្កាត់​លេខ ៤ ក្រុង​/​ខេត្ត​ព្រះសីហនុ។

ក្នុង​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ស្នងការ​នគរបាល​ប៉ូលិស​ខេត្ត​ព្រះសីហនុ និង​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ជាច្រើន​នាក់ បាន​ចុះ​ធ្វើ​អន្តរាគមន៍ និង​ការពារ​នៅ​កន្លែង​កើតហេតុ និង​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លើង​ការពារ ការ​ឆេះ​រីក​រាលដាល​នៅ​ទីតាំង​ផ្សេងទៀត។ នៅ​កន្លែង​កើតហេតុ​គេ​បាន​ឃើញ​ភ្លើង​ឆេះ​ចេញពី​ខាងក្នុង​ជាន់​ផ្ទាល់​ដី និង​មាន​ផ្សែង​ហុយ​យ៉ាង​ខ្មួលខ្មាញ់​ងងឹតស្លុង​ពេញ​ផ្ទៃមេឃ​។

ក្រុម​សមត្ថកិច្ច​បាន​ប្រាប់​ថា គ្រោះ​អគ្គិភ័យ​នេះ​គេ​មិនទាន់​ដឹង​ថា ផ្ដើម​ឡើង​ដោយសារ​មូលហេតុ​អ្វី​នៅឡើយ​ទេ។ តែ​ករណី​នេះ​សមត្ថកិច្ច​បាន​ប្រើ​ពេល​ប្រមាណ ២ ម៉ោង ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​កាលពី​វេលា​ម៉ោង ២២ និង ៤៥នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ។

សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា ករណី​នេះ​មិន​មាន​មនុស្ស​រង​របួស ឬ​ក៏​ស្លាប់​នោះ​ទេ ដោយ​ក្នុង​ពេល​កើតហេតុ ក្រុម​សមត្ថកិច្ច​បាន​សហការ​គ្នា​ជួយសង្គ្រោះ​បុគ្គលិក​ទាំងអស់​ក្នុង​បន្ទប់​អគារ​មាន​កម្ពស់​ទាំង ៩ ជាន់​នេះ ចេញ​ដោយ​សុវត្ថិភាព។

ដោយឡែក​ចំពោះ​មូលហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ និង​ទំហំ នៃ​ការ​ខូចខាត ពេលនេះ​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​បាន​នោះ​ទេ ដោយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ និង​បូកសរុប​តាម​ក្រោយ​សិន៕

អត្ថបទ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម