សន្តិសុខសង្គម
មុនចូលសែនពិធីចិន ផ្ទះបីខ្នងបានឆាបឆេះ ក្នុងស្រុកស្ទឹងត្រង់
កំពង់ចាម ៖ អគ្គីភ័យបានឆាបឆេះផ្ទះចំនួន៣ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារឆ្លងចរន្តអគ្គិសនី ខណៈសែនចិនមិនចូលមកដល់ ក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមនុស្សរងរបួសឡើយ។

នៅវេលាម៉ោង ១១ថ្ងៃត្រង់ នាថ្ងៃទី២០ខែមករា ឆ្នាំ២០២៣ មានករណីអគ្គីភ័យបានឆេះផ្ទះ ចំនួន៣ខ្នង ដែលស្ថិតនៅចំណុចភូមិព្រែកកក់ ឃុំព្រែកបាក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយសន្និដ្ឋានជំហានដំបូងថា ប្រហែលមកពីម្ចាស់ផ្ទះខ្នងទី១ ដាំបាយអគ្គិសនី ទើបបណ្តាលមកពីភ្លើងចង្ក្រានឆ្លងចរន្ត។

សមត្ថកិច្ចបញ្ជាក់ទៀតថា ផ្ទះឈើប្រក់ក្បឿងចំនួន៣ខ្នង ស្មើ៣គ្រួសារនេះ គឺបានឆាបឆេះទាំងស្រុង ខណៈកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រើប្រាស់ឡានទឹក៦គ្រឿង និងមិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ។ ករណីអគ្គីភ័យនេះ កងកម្លាំងនគរបាល បានជួយអន្តរាគមន៍បាញ់ពន្លត់អស់១០០% នៅវេលាម៉ោង១នឹង៣០នាទី។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្តកំពង់ចាម ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ក្នុងឱកាសពិធីសែនចិនខាងមុខនេះ។ ដូចនេះ ពេលមិននៅ ឬ ចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


