KPT+
កុមារា អង់គ្លេស អាយុ ៣ ឆ្នាំ ចេះអានដល់ទៅ ៧ ភាសា
កុមារា Teddy Hobbs មកពីស្រុក Somerset នៅភាគនិរតីនៃប្រទេសអង់គ្លេសក្លាយទៅជាសមាជិក Mensa ក្មេងជាងគេបំផុតដោយសារតែគាត់ចេះអាន និងរាប់លេខដល់ទៅ ៧ភាសា ត្រឹមអាយុ ៣ឆ្នាំប៉ុណ្ណោះ ។
ទន្ទឹមនោះ Mensa គឺជាក្រុមអន្តរជាតិសម្រាប់បុគ្គលមាន IQ ខ្ពស់ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៤៧ ហើយទទួលយកតែសមាជិកដែលមានពិន្ទុលើសពី ៩៨ ភាគរយនៃ IQs ទូទាំងពិភពលោក ។

ភាសាដែល Teddy អាចអាន និងរាប់បានមានដូចជា ភាសាចិន បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ជាដើម ។ គាត់ចាប់ផ្ដើមរៀនអានដោយខ្លួនឯងតាំងពីអាយុ ២ឆ្នាំ ៤ខែមកម្ល៉េះ បច្ចុប្បន្នគាត់មានអាយុ ៣ឆ្នាំ ៩ខែនៅឡើយទេ ប៉ុន្តែ Teddy អាចអានសៀវភៅ Harry Potter ដាច់ទៀតផង ។
សូម្បីតែពេលទំនេរ ការលេងកម្សាន្តរបស់អូនតូចក៏មិនមានអ្វីខុសពីល្បែងស្វែងរកអក្សរដែរ ហើយ Teddy តូចរូបនេះបានចូលជាសមាជិក Mensa មួយឆ្នាំ បន្ទាប់ពីជាប់ការធ្វើតេស្ត IG Stanford Binet ជាមួយពិន្ទុ ១៣៩ លើពិន្ទុសរុប ១៦០ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឪពុកម្ដាយរបស់គាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនដែរគិត ឬរំពឹងពីកូនដល់ថ្នាក់នេះទេ ពួកគេបន្ថែមទៀតថា “Teddy អាយុប៉ុណ្ណឹងសោះ ប៉ុន្តែចេះដឹងពីរឿងសង្គ្រាមអ៊ុយក្រែន និងចេះពិភាក្សាជាមួយមនុស្សធំពីបញ្ហានេះដូចមនុស្សដឹងក្ដី” ។

ទន្ទឹមនឹងសមត្ថភាពខ្ពស់លើសគេ ឪពុកម្ដាយរបស់ Teddy កំពុងព្យាយាមប្រៀនប្រដៅកូនកុំឲ្យមើលងាយក្មេងៗដទៃទៀតដែលមិនពូកែដូចគាត់ ព្រោះ Teddy ឧស្សាហ៍មិនចូលចិត្ត និងនិយាយពីការមិនពេញចិត្តចំពោះក្មេងៗមិនចេះអានជាច្រើនកន្លងមក ។ ក្រៅពីចំណេះដឹងអ្នកទាំងពីរចង់ឲ្យកូនធំឡើងក្លាយជាមនុស្សល្អ និងឲ្យតម្លៃអ្នកដទៃដូចគ្នា ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ គន្លឹះទាំង ៥ ជួយឱ្យកូនក្លាយជាក្មេងរៀនឆាប់ចេះឆាប់ចាំ
-
សេដ្ឋកិច្ច៨ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


