KPT+
ចង់ឱ្យកូនជោគជ័យ មានអនាគតល្អ ឪពុកម្ដាយត្រូវធ្វើរឿង ៥យ៉ាងនេះ តាំងពីកូននៅតូច
ចិញ្ចឹមកូនឱ្យធំដឹងក្តីគឺស្រួលទេ តែបើចង់ចិញ្ចឹមកូនឱ្យក្លាយជាបុគ្គលជោគជ័យនាពេលអនាគតទើបជារឿងពិបាក។ ក្មេងៗមានសមត្ថភាពខុសៗគ្នាតាំងពីកំណើត យ៉ាងណាមិញមានវិធីដែលម៉ាក់ប៉ាអាចជំរុញខួរក្បាលកូនៗ និងប្រើព្រឹត្តិការណ៍ប្រចាំថ្ងៃបង្រៀនកូនតាំងពីតូចៗ ដើម្បីឱ្យកូនៗធំឡើងដោយរីករាយ និងមានអានាគតល្អ។

លោក Carlota Nelson អ្នកដឹកនាំភាពយន្តឯកសារខួរក្បាល (Brain Matters) បានលើកឡើងពីគន្លឹះងាយៗ មានប្រសិទ្ធភាព និងផ្អែកលើវិទ្យាសាស្ត្រចំនួន ៥ ដែលនឹងបង្ហាត់បង្ហាញផ្លូវប៉ាម៉ាក់ឱ្យជួយកូនៗឱ្យក្លាយជាបុគ្គលជោគជ័យនាពេលអនាគត។
១. ជំរុញឱ្យទារកនិយាយ
សំឡេង និងកាយវិការទារកជាវិធីតែមួយគត់ដែលពួកគេអាចធ្វើការទំនាក់ទំនងជាមួយមនុស្សធំ។ តាមការសិក្សាបានឱ្យដឹងថា ប៉ាម៉ាក់គួរឆ្លើយតបទៅនឹងសំឡេង និងកាយវិការរបស់ទារក ព្រោះសំឡេងដែលទារកបញ្ចេញនឹងកំណត់ពីចំនួនពាក្យដែលអាអូនចេះនៅអាយុ ២ ឆ្នាំ និងកម្រិតការអានរបស់អូនតូចនៅពេលក្រោយ។
២. ឧស្សាហ៍អានឱ្យអូនតូចស្តាប់ដើម្បីឱ្យអូនតូចរីកចម្រើនផ្នែកភាសា

នៅអាយុ ៣ ខែទារកអាចបែងចែកសំឡេងបានហើយ។ រាល់ពេលប៉ាម៉ាក់អានឱ្យកូនស្តាប់ ប៉ាម៉ាក់បានបង្រៀនជំនាញភាសាដល់អូនតូចហើយ។ ពេលអានសៀវភៅឱ្យអូនតូចស្តាប់ ប៉ាម៉ាក់អាចចង្អុលទៅរូបភាពនៅក្នុងសៀវភៅ និងសួរសំណួរអំពីសាច់រឿង និងតួអង្គដូចជា “ រូបនេះមានពណ៌អី?” ឬ “មានសត្វចាបប៉ុន្មានក្បាល?” ។ ការអានឱ្យកូនៗស្តាប់មិនត្រឹមតែបង្រៀនកូនៗនូវពាក្យថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែប៉ាម៉ាក់ថែមទាំងបង្រៀនអូនតូចឱ្យស្រឡាញ់សៀវភៅ និងការអានទៀតផង។
៣. ប្រើព្រឹត្តិការណ៍ប្រចាំថ្ងៃដើម្បីបង្រៀនអាអូន

ប៉ាម៉ាក់អាចបង្រៀនអូចតូចតាមរយៈសកម្មភាពប្រចាំថ្ងៃដូចជាពេលងូតទឹក ពេលស្លៀកពាក់ ពេលបត់ខោអាវ ពេលលាងបន្លែ ពេលចម្អិនម្ហូប។ល។ ដោយរៀបរាប់ពីអ្វីដែលប៉ាម៉ាក់កំពុងធ្វើដើម្បីជំរុញភាសាដល់កូន ឬរាប់ចំនួនខោអាវដើម្បីបង្រៀនគណិតវិទ្យា ឬរៀបរាប់ពីគ្រឿងផ្សំអាហារដើម្បីលើកកម្ពស់ការគិតបែបវិទ្យាសាស្ត្រ។ ម៉ាក់ប៉ាក៏អាចធ្វើទឹកមុខខុសៗគ្នាដើម្បីបង្រៀនពីអារម្មណ៍ខុសៗគ្នាដល់អូនតូចដែរ ។
៤. បង្រៀនអូនតូចលេង
នៅពេលអូនតូចលេង អូនតូចកំពុងរៀន និងបង្កើតជំនាញជីវិតដ៏សំខាន់។ ការលេងធ្វើឱ្យអូនតូច ចេះយល់ពីអារម្មណ៍អ្នកដទៃ និងរៀនចុះសម្រុងជាមួយក្មេងដទៃទៀត ។ ប៉ាម៉ាក់អាចបង្រៀនអាអូនឱ្យលេងរបៀបគិតស្រមៃដោយសេរី ឧទាហណ៍ រថភ្លើងអាចហោះនៅលើអាកាសដើម្បីបង្កើតគំនិតច្នៃប្រឌិត និងការប្រើពាក្យពេចន៍ក្នុងការបញ្ចេញគំនិតរបស់អូនតូច។ នៅពេលអូនតូចស្រមៃមើលពិភពថ្មី អូនតូចកំពុងរៀនដោះស្រាយបញ្ហា និងបង្កើតលទ្ធភាពថ្មីៗ។
៥. ធ្វើជាគំរូល្អដល់កូន

កេ្មងៗងាយនឹងចម្លងតាមអ្វីៗដែលពួកគេឃើញ និងឮណាស់។ តាមរយៈការមើលភាសាកាយវិការរបស់ប៉ាម៉ាក់ សម្តីសំដៅ របៀបដែលប៉ាម៉ាក់ធ្វើចំពោះអ្នកដទៃ ឬរបៀបដែលប៉ាម៉ាក់មានប្រតិកម្មទៅនឹង ឬដោះស្រាយបញ្ហាអ្វីមួយ អូនតូចនឹងចម្លងតាមអាកប្បកិរិយា និងសកម្មភាពទាំងនោះដោយខ្លួនឯង។ សកម្មភាពដែលប៉ាម៉ាក់ធ្វើនឹងធ្វើឱ្យអូនតូចក្លាយជាមនុស្សបែបនោះនាពេលអានាគត។
ប៉ាម៉ាក់គួរចំណាយពេលជាមួយកូនៗ និងបញ្ចូលសកម្មភាពទាំង ៥ នេះទៅក្នុងជីវិតប្រចាំថ្ងៃរហូតអូនតូចដើម្បីជួយអភិវឌ្ឍខួរក្បាល និងការលូតលាស់របស់កូនៗប្រកបដោយប្រសិទ្ធភាព៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ
ចុចអាន៖ ទំនួលខុសត្រូវរបស់ “ឪពុក” មិនមែនមានត្រឹមតែសមត្ថភាពរកប្រាក់នោះទេ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


