ព័ត៌មានជាតិ
ព័ត៌មានបន្ថែមពីករណី មាន់ងាប់រាប់ពាន់ក្បាល ដោយសារជំងឺ H5N1 ក្នុងកសិដ្ឋាននៅខេត្តបាត់ដំបង
ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានសត្វមាន់រាប់ពាន់ក្បាល បានងាប់ស្ទើរគ្មានសល់ នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលគេសង្ស័យថា អាចជាជំងឺផ្តាសាយបក្សីប្រភេទ( H5N1 )ទើបតម្រូវឱ្យក្រុមការងារអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងចុះពិនិត្យជាបន្ទាន់ផងដែរ។

ករណីមាន់ងាប់នេះបានកើតឡើងនៅក្នុងទីតាំងចិញ្ចឹមមាន់មួយកន្លែងរបស់ឈ្មោះ ហូ ណាម ដែលមានទីតាំងនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលទីតាំងនេះមានចិញ្ចឹមសត្វដូចជា ៖ ១ សត្វមាន់(ទិញកូនមាន់ស្រែមកចិញ្ចឹម) ចំនួន១៣០០ក្បាល ងាប់ស្ទើរទាំងស្រុង (នៅសល់១០ក្បាល) ២. សត្វទាកាប៉ា ចំនួន១៧៨ក្បាល (កូនទើបញាស់២៨ក្បាល) ងាប់១ក្បាល ៣. សត្វក្ងាន ១២ក្បាល (មិនទាន់មានងាប់)។
លោក ប៉ែន ស៊ីថា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានបញ្ជាក់ថា ចំពោះមាន់គឺចាប់ផ្តើមឈឺពីថ្ងៃទី០៥ ( សំកុកតែវ៉ែ ) និងងាប់ជាបន្តបន្ទាប់ ដោយកម្លាំងជំនាញរបស់លោក បានឱ្យម្ចាស់ជីកដីកប់ព្រមទាំងបានបាញ់ថ្នាំសម្លាប់មេរោគ(TH4) ផងដែរ ។

លោកប្រធានការិយាល័យបានបន្តថា ក្រោយពីបានត្រួតពិនិត្យរួចមក ក្រុមការងារបានប្រមូលយកវត្ថុវិភាគ(មាន់ទាកាប៉ា) ក្នុងការពិនិត្យរកមេរោគ ដោយលោកមិនទាន់បានទទួលនូវលទ្ធផលនៃការពិនិត្យនោះមកវិញនៅឡើយទេ រហូតមកទល់នឹងពេលនេះ។
ជាចុងក្រោយក្រុមការងារបានសំណូមពរដល់ម្ចាស់ចិញ្ចឹមសត្វទូទៅ ជួយផ្តល់ព័ត៌មានឱ្យ ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរ ឱ្យបានឆាប់រហ័ស ក្នុងករណី ដែលមានសត្វឈឺ ឬងាប់ និង រាយការណ៍ចូល Facebook ការិយាលយ័ ឬមន្ទីរកសិកម្ម ខេត្តបាត់ដំបង ដើម្បីមានវិធានការការពារឱ្យបានទាន់ពេលវេលា។
ដោយឡែកនៅកន្លែងពិនិត្យ និងវិភាគនាទីក្រុងភ្នំពេញ បានបញ្ជាក់អំពីលទ្ធផលហើយនាថ្ងៃទី១១ ខែ មករានេះថា គឺពិតជាជំងឺ ផ្តាសាយបក្សី ដែលបានបង្កឱ្យមានសត្វមាន់ងាប់រាប់ពាន់ក្បាលបែបនេះ ៕
សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ