ព័ត៌មានអន្ដរជាតិ
វៀតណាមដាក់ទោស អ្នកបម្រើការលើយន្តហោះដែលធ្វើឲ្យជំងឺកូវីដឆ្លងរាលដាលដល់អ្នកដទៃ
អយ្យការប្រជាជនកំពូលទីក្រុងហូជីមិញ បានប្រកាសកាលពីថ្ងៃទី១១ខែមករាថា ខ្លួនបានយល់ព្រមលើសេចក្តីសម្រេចរបស់ទីភ្នាក់ងារសន្តិសុខស៊ើបអង្កេត ដើម្បីចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងអ្នកបម្រើការលើយន្តហោះ អាយុ២៨ឆ្នាំម្នាក់ដោយសារតែគាត់បានចម្លងជំងឺរាតត្បាតដល់អ្នកដទៃ។

កាលពីព្រឹកថ្ងៃទី៣ខែធ្នូ ទីភ្នាក់ងារសន្តិសុខស៊ើបអង្កេត ក្រោមមន្ទីរសន្តិសុខសាធារណៈក្រុងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌ ប្រឆាំងនឹងករណីនេះ។
ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី១ខែធ្នូ ទីក្រុងបានប្រកាសពីករណីឆ្លងថ្មីចំនួន៤ករណី ដោយក្នុងនោះមានមួយករណីជាការនាំចូល និង៣ករណីទៀតជាការឆ្លងក្នុងសហគមន៍ បន្ទាប់ពីគ្មានករណីឆ្លងក្នុងសហគមន៍សោះរយៈពេល១២០ថ្ងៃ។

ជាក់ស្តែង អ្នកជំងឺទី១,៣៤២ដែលជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាម អ៊ែរឡាញ មានទំនាក់ទំនងជាមួយអ្នកជំងឺទី១,៣២៥នៅកន្លែងធ្វើចត្តាឡីស័ក។ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួនពីរដងចាប់ពីថ្ងៃទី១៥ដល់១៨ខែវិច្ឆិកា គាត់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ក្នុងបន្ទប់ផ្ទះជួលមួយនៅសង្កាត់ Tan Binh ទីក្រុងហូជីមិញ។
ខណៈពេលដែលនៅដាច់ដោយឡែក គាត់បានជួបជាមួយម្តាយនិងមិត្តភក្តិពីរនាក់របស់គាត់។ ក្រោយមកនៅថ្ងៃទី២៨ខែវិច្ឆិកា គាត់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណាហើយបានក្លាយជាអ្នកជំងឺទី១,៣៤២។ គាត់ក៏បានធ្វើដំណើរទៅសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងហូជីមិញផងដែរ។

ក្រោយពេលប្រមូលសំណាកដើម្បីធ្វើតេស្តពីអ្នកជិតដិតរបស់អ្នកជំងឺលេខ១,៣៤២ មន្ទីរសុខាភិបាលក្រុងបានរកឃើញថា អ្នកជំងឺទី១,៣៤៧ដែលជាមិត្តភក្តិរបស់អ្នកជំងឺទី១,៣៤២បានធ្វើបាឋកថានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេស KEY ក្នុងសង្កាត់ Tan Binh ចាប់ពីថ្ងៃទី១៨ដល់២៥ខែវិច្ឆិកា និងនៅសាខាផ្សេងទៀតក្នុងសង្កាត់ទី១០ ហើយក៏បានទៅហាងកាហ្វេនិងហាងខារ៉ាអូខេក្នុងសង្កាត់ទី១០ផងដែរ។
ក្មេងប្រុសអាយុមួយឆ្នាំម្នាក់ក៏បានឆ្លងជំងឺនេះ ពីអ្នកជំងឺទី១,៣៤៧ផងដែរហើយបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី៣០ខែវិច្ឆិកា។ និស្សិតស្រីអាយុ២៨ឆ្នាំម្នាក់ក៏ឆ្លងជំងឺនេះដូចគ្នា។

លោកវរសេនីយ៍ឯក Nguyen Sy Quang អនុប្រធានមន្ទីរសន្តិសុខសាធារណៈក្រុង បាននិយាយថា ខណៈដែលប្រព័ន្ធនយោបាយទាំងមូលកំពុងខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងជំងឺនេះ មនុស្សម្នាក់អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។
លោកបានសង្កត់ធ្ងន់ថា ការរំលោភបំពានក្នុងករណីនេះ បានបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរដូច្នេះបុគ្គលនិងអង្គការណាដែលពាក់ព័ន្ធត្រូវតែទទួលទណ្ឌកម្មធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Explorer
ចុចអាន៖ ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន