ព័ត៌មានអន្ដរជាតិ
បណ្តុំវីដេអូដ៏តក់ស្លុតនៃសោកនាដកម្មគ្រោះរញ្ជួយដីនៅ តួកគី និងស៊ីរី
គិតត្រឹមពេលនេះ មនុស្សមិនតិចជាង៣០០០នាក់ទេ ដែលត្រូវបានសម្លាប់ក្នុងរយៈពេលត្រឹមមួយយប់ ក្នុងការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ នៅប្រទេសតួកគី និងស៊ីរី។
មនុស្សភាគច្រើនបានស្លាប់ ដោយសារតែអគារបានបាក់រលំ នៅពេលពួកគេ កំពុងដេកលង់លក់។
ការរញ្ជួយដីនេះ បានធ្វើឲ្យរង្គើក្នុងប្រទេសចំនួន៦ ដូចជាស៊ីរី តួកគី លីបង់ ស៊ីប ក្រិកនិងអ៊ីស្រាអែល ខណៈការព្រមានអំពីរលកយក្សស៊ូណាមិ ក៏ត្រូវបានប្រកាសដោយអាជ្ញាធរអ៊ីតាលី នៅតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសនេះផងដែរ។
ប្រជាពលរដ្ឋខ្លះ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេទាំងភ័យខ្លាចនៅក្នុងទីក្រុងនានា ទូទាំងភាគអាគ្នេយ៍ប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។
ទោះបីជាយ៉ាងណាក៏ដោយ មានក្តីបារម្ភកាន់តែខ្លាំងថា មនុស្សជាច្រើនបានជាប់នៅក្រោមគំនរបាក់បែក ខណៈក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ ញាប់ដៃញាប់ជើងស្វែងរកតាមរយៈអគារដែលត្រូវបានបំផ្លាញដើម្បី រកអ្នកនៅរស់រានមានជីវិត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រញ្ជួយដីខ្លាំងក្លា រង្គើ៦ប្រទេស សម្លាប់មនុស្សជាង ៣០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


