KPT+
អំណោយ ១០ យ៉ាង ជាត្រណមមិនគួរទិញឲ្យមនុស្សជាទីស្រលាញ់ក្នុងថ្ងៃ Valentine
នៅថ្ងៃនៃក្តីស្រឡាញ់ យុវវ័យជាច្រើនប្រាកដជាចង់បង្ហាញពីក្តីស្រលាញ់ដែលស្រស់ស្អាត និងសប្បាយរីករាយដល់គូស្នេហ៍ ដូចជានាំទៅមើលកុន ញ៉ាំអាហារ ស្ដាប់ចម្រៀងជាដើម។ ក្នុងនោះភាគីទាំងពីរ នឹងផ្តល់អំណោយដល់គ្នាទៅវិញទៅមក។ ប៉ុន្តែតើអ្នកដឹងទេ? កាដូដែលអ្នកមិនគួរទិញសម្រាប់មនុស្សជាទីស្រលាញ់ ក្នុងថ្ងៃនៃក្តីស្រលាញ់ អាចជាត្រណម ដែលគេហាមប្រាមជាយូរមកហើយ។
១ ស្បែកជើង
ដោយសារតែស្បែកជើងត្រូវតែជាគូ។ មនុស្សជាគូស្នេហ៍តែមិនទាន់នៅជាមួយគ្នាឬរៀបការ គឺមិនអាចទិញស្បែកជើងបានទេ។ ស្បែកជើងគឺជាអាថ៌កំបាំងដែលអាចបណ្តាលឲ្យពួកគេបែកបាក់។
២ សំលៀកបំពាក់ខ្មៅ
សំលៀកបំពាក់ពណ៌ខ្មៅត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ជាអំណោយក្នុងថ្ងៃនៃសេចក្ដីស្រលាញ់។ ព្រោះមនុស្សបុរាណប្រកាន់ណាស់មិនថាអាវ ខោ សំពត់ ស្បៃទេ ចាស់ព្រឹទ្ធាចារ្យតែងតែបង្រៀនរឿងនោះ។ បើយើងឲ្យអាវខ្មៅទៅនរណាម្នាក់ យើងត្រូវទៅពិធីបុណ្យសពរបស់បុគ្គលនោះ។
៣ នាឡិកា
ដោយសារតែមនុស្សជាច្រើនជឿយ៉ាងមុតមាំនោះ។ ប្រសិនបើមិត្តស្រីទិញនាឡិកា នឹងបង្កើតរយៈពេលទំនាក់ទំនងតែបើវាឈប់ដើរនោះអ្វីនឹងបញ្ចប់ទៅដូចគ្នា។
៤ ទឹកអប់
មិនជឿកុំប្រមាថ ព្រោះមានមនុស្សជាច្រើនដែលគាត់ជឿ គាត់បានខ្សឹបប្រាប់យ៉ាងសម្ងាត់ កុំឲ្យមិត្តស្រីរបស់អ្នកទិញទឹកអប់។ ព្រោះស្នេហារបស់អ្នក អាចនឹងរសាត់ដូចក្លិនទឹកអប់ដែលរសាត់តាមពេលវេលា។
៥ រូបថត
រឿងមួយទៀតដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនោះគឺថា រូបថតមួយសន្លឹករបស់ខ្លួនឯង ព្រោះវាដូចជាឲ្យរូបថតអនុស្សាវរីយ៍មើលពេលខុសពីគ្នា មនុស្សជាច្រើនបានជួបប្រទះអាថ៌កំបាំងនេះរួចហើយ។ ប្រសិនបើមិនចង់ឲ្យប្រវត្តិសាស្ត្រកើតឡើងម្តងទៀត ចៀសវាងដាច់ខាត។
៦ កន្សែងដៃ
តើកន្សែងដៃភាគច្រើនប្រើសម្រាប់អ្វី? អ្នកទទួលអំណោយនឹងត្រូវប្រើវាដើម្បីធ្វើដូច្នេះ។ ភាគច្រើននៃកន្សែងដៃនឹងត្រូវប្រើសម្រាប់ជូតទឹកភ្នែកផងដែរ។ បើមិនចង់ស្រក់ទឹកភ្នែកត្រូវចៀសវាងយកកន្សែងដៃជាកាដូ។
៧ វត្ថុមុតស្រួច
នេះប្រហែលជាមិនគួរឲ្យជឿ។ ព្រោះពិតជាមានអភូតហេតុនេះកើតឡើង អាវុធមុតស្រួច ដាវ ប្រដាប់ប្រដាក្មេងលេង សូមកុំផ្ដល់ជាអំណោយ ព្រោះវានឹងធ្វើឲ្យអ្នកទទួលរងគ្រោះថ្នាក់ ជួបគ្រោះអាក្រក់។
៨ ក្រាស់សិតសក់
ប្រសិនបើយើងផ្តល់សិតសក់ដល់មិត្តស្រី ឬមិត្តណាមួយ។ នឹងធ្វើឲ្យទំនាក់ទំនងរបស់យើងហើយគាត់ត្រូវតែដាច់ពីគ្នាដូចជាធ្មេញរបស់សិតសក់ខ្លួនឯង។
៩ ខ្សែក
ខាងក្រៅអាចមើលទៅស្រស់ស្អាត។ ប៉ុន្តែនៅខាងក្នុងមានអត្ថន័យឈឺចាប់។ ដោយសារគេជឿថា ការជូនអំបោះដល់អ្នកណាម្នាក់នឹងចាក់ទម្លុះបេះដូង ធ្វើឲ្យមានការឈឺចាប់ ជម្លោះជាមួយអ្នកទទួលនោះ។
១០ គ្រឿងកញ្ចក់ផ្សេងៗ
មនុស្សជាច្រើនប្រហែលជាទទួលបានវាជាញឹកញាប់ផងដែរ។ រហូតដល់ត្រូវបានគេចាត់ទុកជាសំណង ព្រោះបើតាមជំនឿថាបើបែកកញ្ចក់ មានន័យថាទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវបានខូច៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)