ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បន្ថែមប្រាក់១គុណនឹង៣ ដល់បុគ្គលិក Single ដែលធ្វើការនៅថ្ងៃ Valentine
ចៅហ្វាយក្រុងមួយនៅក្នុងប្រទេសហ្វីលីពីន បានប្រកាសផ្តល់ប្រាក់បន្ថែមដល់បុគ្គលិក Single រូបណា ដែលមកធ្វើការក្នុងទិវានៃក្តីស្រឡាញ់ ដើម្បីបង្ហាញពីការដឹងគុណសម្រាប់ពួកគេ និងដើម្បីបង្ហាញថា នៅមានមនុស្សដែលស្រឡាញ់ពួកគេ។

អ្នកដែលកំព្រាបេះដូង នៅឯសាលាក្រុង General Luna ក្នុងខេត្ត Quezon នឹងទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃលើសពីធម្មតារហូតដល់ទៅ៣ដង ប្រសិនបើពួកគេនៅ Single លើសពីប្រាំឆ្នាំ។ នេះបើតាមការបញ្ជាក់ពី អភិបាលក្រុងលោក Matt Florido ប្រាប់ទៅ AFP។
ចំណែក បុគ្គលិកផ្សេងទៀតដែលមិនជ្រួលជ្រើមចំពោះពិធីបុណ្យនេះ នឹងទទួលបានប្រាក់ឈ្នួលគុណនឹងពីរ ឬអនុញ្ញាតឲ្យឈប់សម្រាកមួយថ្ងៃ។

លោក Florido អាយុ៤២ឆ្នាំ និយាយថា “ខ្ញុំដឹងពីអ្វីដែលពួកគេកំពុងឆ្លងកាត់ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ចំពោះពួកគេ។ នៅទិវានៃក្តីស្រលាញ់ គ្មាននរណាផ្តល់សូកូឡាឬផ្កាឲ្យពួកគេទេ ដូច្នេះយើងគិតថា នឹងផ្តល់ការលើកទឹកចិត្តបែបនេះដល់ពួកគេ ដូច្នេះពួកគេក៏អាចមានអារម្មណ៍ថា មានអ្នកយកចិត្តទុកដាក់ និងស្រឡាញ់ពួកគេដែរ”។
គួរបញ្ជាក់ថា នេះជាឆ្នាំទីបីជាប់គ្នាហើយដែលលោក Florido បានផ្តល់ប្រាក់រង្វាន់ដល់ក្រុមអ្នក Single ដែលធ្វើការឲ្យរដ្ឋាភិបាលប្រចាំតំបន់ ហើយវ័យដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ គឺកំណត់ត្រឹម៦៤ឆ្នាំចុះ៕
ប្រែសម្រួល៖ Vann Vann
ប្រភពៈ CNA
ចុចអាន៖ ហ្វីលីពីន ប្រើវិធីគួរឲ្យសើច តែមានប្រសិទ្ធភាព ការពារសិស្សលួចចម្លងគ្នា ពេលប្រលង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


