សន្តិសុខសង្គម
ខេត្តព្រះសីហនុទទួលអំណោយរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង១គ្រឿងពីសមាគមជប៉ុន-កម្ពុជា
សមាគមជប៉ុន-កម្ពុជានៅថ្ងៃទី ១០ ខែកុម្ភៈ បានប្រគល់រថយន្តពន្លត់អគ្គីភ័យជណ្តើរវែងចំនួន១គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុដើម្បីទុកប្រើប្រាស់ក្នុងការជួយសង្គ្រោះពេលកើតមានគ្រោះអគ្គីភ័យនៅក្នុងមូលដ្ឋាន។
ពិធីប្រគល់ទទួលមានការចូលរួមពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក តាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគមជប៉ុន-កម្ពុជា ជាអតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សមាគមជប៉ុន-កម្ពុជា ដែលផ្ដល់រថយន្តពន្លត់អគ្គីភ័យជណ្ដើរវែងជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកម្ពុជា-ជប៉ុនមានទំនាក់ទំនងយ៉ាងស្អិតរមួត និងមានប្រវត្តិឧបត្ថម្ភគាំទ្រគ្នាតាំងពីយូរលង់ណាស់មកហើយ។
ប្រទេសកម្ពុជា និងប្រទេសជប៉ុនបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី ៩ ខែមករា ឆ្នាំ១៩៥៣ ហើយនៅក្នុងឆ្នាំ២០២៣ នេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការ ទូតរវាងកម្ពុជា-ជប៉ុន។ ពីមួយឆ្នាំទៅមួយឆ្នាំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានភាពល្អប្រសើរជាបន្ត បន្ទាប់ ជាពិសេសវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើន។

ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុទទួលការឧបត្ថម្ភគាំទ្រលើគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងវិស័យនានាដូចជា សុខាភិបាល អប់រំ បរិស្ថាន ទូគមនាគមន៍ ធារាសាស្ត្រ ជាពិសេសគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស។
បេសកកម្មរបស់លោក តាកាហាស្សិ ហ្វូមីអាគិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តែងតែបានជួបប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុជាច្រើនលើកច្រើនសារ និងបានផ្សព្វផ្សាយអំពីខេត្តព្រះសីហនុ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុនមកទស្សនា និងសិក្សាឈ្វេងយល់អំពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការផ្ដល់នូវរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ០១គ្រឿងនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងមានសម្ភារសំខាន់ក្នុងការអន្តរាគមន៍ពន្លត់អគ្គីភ័យ និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គីភ័យក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសណ្ដាប់ធ្នាប់ សង្គ្រោះ និងពន្លត់អគ្គីភ័យត្រូវបន្តការយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ និងធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះអគ្គីភ័យដែលកើតមានឡើង យើងត្រូវចេះគ្រប់គ្រងស្ថានការក្នុងអំឡុងពេលអគ្គីភ័យកើតឡើង។

ទន្ទឹមនោះយើងក៏ត្រូវធ្វើការហ្វឹកហ្វឺនកម្លាំងបង្ការបស់យើងជាប្រចាំ ដើម្បីពង្រឹងគុណភាព សមត្ថ ភាព និងស្មារតីគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគ្រោះហានិភ័យនានាដែលកើតមាន ឡើងនាពេលខាងមុខ។
សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យជណ្តើវែងនេះ មានដៃរហូតដល់ ៣៥ម៉ែត្រ អាចធ្វើការងារលើសំណង់អគារមានកម្ពស់ ១៣ជាន់ ហើយរដ្ឋបាលខេត្តព្រះសីហនុមានតម្រូវការរថយន្តប្រភេទជណ្តើរវែងនេះបន្ថែមទៀត ដើម្បីចូលរួមអន្តរាគមន៍ក្នុងការជួយពន្លត់អគ្គិភ័យនៅក្នុងខេត្តព្រះសីហនុរបស់យើង ដោយសារតែបច្ចុប្បន្នខេត្តព្រះសីហនុមានអគារ ខុនដូរខ្ពស់ជាច្រើន ព្រមទាំងស្នើសុំឱ្យមានការជួយបណ្តុះបណ្តាលការប្រើប្រាស់ និងការថែទាំឱ្យមានគុណភាព គុណតម្លៃជាប្រយោជន៍ប្រើប្រាស់បានយូរនាពេលខាងមុខ៕

អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


