Connect with us

ព័ត៌មានជាតិ

ធនាគារ​ជាតិ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​យុគសម័យ​ថ្មី​«​បាគង​»​ជា​ផ្លូវការ

បានផុស

នៅ

​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​«​បាគង​»​ជា​ផ្លូវការ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២០​ ដើម្បី​ចូលរួមចំណែក​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឈាន​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ផ្នែក​ឌីជីថល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ស្របតាម​បរិបទ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅ​ក្នុង​ពី​ធី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បាគង​ជា​ផ្លូវការ លោកស្រី ជា​សិរី ឧបការី​ទេសាភិបាល​និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​មានប្រសាសន៍ថា​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បាគង​នេះ​ គឺជា​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន​។ លោកស្រី​បាន​បន្ត​ថា​ការ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​ឡើង​ដោយសារ តែ​ការ​ទូទាត់​របស់​ធនាគា​រ​និង​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ ពុំ​ទាន់​មាន​លក្ខណៈ​អាច​ធ្វើ​ការទូទាត់​ប្រទាក់​ក្រឡា​គ្នា​បាន​ឡើយ​ ព្រោះថា​គ្រឹះស្ថាន​ភាគច្រើន​ បាន​រៀបចំ​ប្រព័ន្ធ​ទូទាត់​សម្រាប់​បម្រើ​សេវា​ជូន​តែ​អតិថិជន​គ្រឹះស្ថាន​ស​ខ្លួន​ប៉ុណ្ណោះ​ ហើយ​គ្រឹះស្ថាន​មួយ​ចំនួន​បាន​សហ​ការ​ផ្ដល់សេវា​ទូទាត់​លក្ខណៈ​ទ្វេភាគី​ជាមួយ​ដៃគូ​របស់​ខ្លួន​ ដែល​កត្តា​នេះ​វា​ពុំ​មែន​ជា​ការ​អនុវត្ត​ស្របតាម​ឧ​ត្ត​មមា​នុ​វត្ត​នោះ​ទេ​ ហើយ​វា​អាច​នឹង​បណ្ដាល​ទៅជា​ប្រព័ន្ធ​ប្រមូលផ្ដុំ​តូច​មាន​ភាព​ផុយ​ស្រួយ​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ ​ក្នុង​ការ​គ្រប់គ្រង​និង​ដាក់​បទប្បញ្ញត្តិ​។

​លោកស្រី​បាន​បន្ត​ទៀត​ថា​ ដោយ​ពិនិត្យ​ឃើញ​នូវ​បញ្ហា​ប្រឈម​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​ឡើង​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ខាងលើ​ដោយសារតែ​ប្រព័ន្ធ​បាគង​ដើរ​តួនាទី​ជា​ប្រព័ន្ធ​ទូទាត់​ឆ្អឹងខ្នង​សម្រាប់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ត​ភ្ជាប់​ទៅ​នឹង​បណ្ដុំ​រួម​តែមួយ​។ លោកស្រី​បាន​បន្ថែម​ថា ​តាមរយៈ​ប្រព័ន្ធ​បាគង​អតិថិជន​របស់​គ្រឹះស្ថាន​ឬមួយ​អាច​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រទាក់ក្រឡា​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ប្រសិទ្ធភាព​ឆាប់រហ័ស​និង​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​។ លោកស្រី​បាន​លើក​ឡើង​ទៀត​ថា​«​មិនតែប៉ុណ្ណោះ​ស្ថិត​ក្នុង​បរិបទ​ប្រទេស​កំពុង​ទទួលរង​វិបត្តិ​កូ​វីដ ១៩ ខ្ញុំ​សង្ឃឹមថា​ការ​ដាក់​ឲ្យ​ដំណើរការ​ធ្វើការ​ប្រព័ន្ធ​បាគង​នៅថ្ងៃនេះ​ នឹង​ជួយ​គាំពារ​ដល់​សុខុមាលភាព​សង្គម​និង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​១៩ ផងដែរ​តាមរយៈ​ការសម្រួល​ការទូទាត់​គាត់​ជា​អេ​ឡិចត្រូ​និ​ក​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ​ដោយ​ពុំ​ប៉ះពាល់​សាច់ប្រាក់​ដោយ​ផ្ទាល់​ ហើយ​បាគង​អាច​ទូទាត់​ទំនិញ​អន​ឡាញ​ពី​ចំណាយ​ផ្ដល់​ជម្រើស​ច្រើន​ងាយស្រួល​ សម្រាប់​អតិថិជន ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ដាក់​ប្រាក់​ដក​ប្រាក់​ចេញចូល​គណនេយ្យ​ធនាគារ​និង​អ៊ី​វ៉ា​ឡេ​ត​ទៅវិញទៅមក​»​។

​លោកស្រី​បាន​ឲ្យ​ដឹង​ថា​ជាង​នេះ​ទៀត​ថា ​ប្រព័ន្ធ​ប្រគង​បាន​សម្រួល​និង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​សាធារណជន​បន្តិច​ម្ដងៗ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​សាធារណជន​ ក្នុង​ការ​រក្សាទុក​សាច់ប្រាក់​យ៉ាង​មាន​សុវត្ថិភាព​ចំណេញ​ពេលវេលា​និង​មិន​ព្រួយបារម្ភ​អំពី​ការ​ក្លែងបន្លំ​។ លោកស្រី​បាន​បញ្ជាក់​ថា ​សម្រាប់​ទិសដៅ​ទៅ​អនាគត​ប្រព័ន្ធ​បាគង​នឹង​ពិនិត្យ​លទ្ធភាព ​ក្នុង​ការ​ទូទាត់​និង​ផ្ទេរ​ប្រាក់​ឆ្លងដែន​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ ដើម្បី​សម្រួល​ដល់​ពលករ​ក្រៅ​ប្រទេស​អាច​ផ្ញើ​ប្រាក់​មកកាន់​ក្រុម​គ្រួសារ​តាម​ប្រព័ន្ធ​បាគង​ មាន​កម្រៃ​ទាប​ងាយស្រួល​និង​សុវត្ថិភាព​។ លោកស្រី​បាន​រំលឹក​ថា ​គម្រោង​ដែល​បាន​រៀបចំ​អភិវឌ្ឍន៍​នេះ​ ត្រូវ​បាន​កំណត់​ឈ្មោះថា​ប្រព័ន្ធ​បាគង​ជា​ឈ្មោះ​របស់​ប្រាសាទ​បុរាណ​ខ្មែរ​ស្ថាបនា​ឡើង​នៅ​ក្នុង​ឆ្នាំ ៨៨១​នៃ​គ្រិស្តសករាជ​ក្រោម​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១​។

​កាលពី​ខែ​មិថុនា​ ឆ្នាំ​២០១៨​ ធនាគារជាតិ​បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ អំពី​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បាគង​នេះ​។​ បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​រួចមក​មាន​គ្រឹះស្ថាន​ចំនួន ៣៩ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ចូលរួម​ក្នុង​គម្រោង​បាគង​នេះ​។ ដោយ​ទទួលបាន​នូវ​ការគាំទ្រ​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​បាគង​កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ ដោយមាន​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ចំនួន​៤​ចូលរួម​រួមមាន​ធនាគារ​អេស៊ីលីដា​ធនាគារ​វឌ្ឍនៈ ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​និង​ធនាគារ​ឯកទេស​វី​ង​។ គិត​ចាប់​តាំង​ពី​ថ្ងៃទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៩ រហូតមកដល់​ថ្ងៃ​ទី​២៨​តុលា​ឆ្នាំ​២០២០​នេះ ​ចំនួន​សមាជិក​ចូល​រួម​បាន​កើន​ឡើង​រហូតដល់​១៨​គ្រឹះស្ថាន​និង​ធនាគារ​និង​ហិរញ្ញវត្ថុ​ ក្នុង​នោះ​ធនាគារ​និង​ហិរញ្ញវត្ថុ​ចំ​នួ​ន១៦​និង​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​ចំនួន​២​ព្រមទាំង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​ប្រមាណ​២៤​ទៀត ​បាន​ទទួល​ការអនុញ្ញាត​ជា​គោលការណ៍​ចូល​ជា​សមាជិក​ប្រព័ន្ធ​បាគង​និង​កំពុង​រៀបចំ​សិក្សា​លក្ខណៈ​បច្ចេកទេស​ត​ភ្ជាប់​ប្រព័ន្ធ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​អភិបាល​ភ្នំពេញ នាំយក​អំណោយ​សម្តេច​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ ​នៅ​ដងស្ទឹង​ព្រែក​ត្នោត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៥៩ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម