សន្តិសុខសង្គម
ចោរសម័យថ្មី ពីរនាក់ប្តីប្រពន្ធជិះរថយន្តធ្វើសកម្មភាពបន្លំលួចមាសជាង១០តម្លឹង អស់លក្ខជាប់អន្ទាក់នគរបាល
កំពង់ស្ពឺ ៖ ចោរសម័យថ្មី ពីរនាក់ប្តីប្រពន្ធជិះរថយន្តដើរធ្វើសកម្មភាពបន្លំលួចមាសជាង១០តម្លឹងពីអាជីវករលក់មាស ប្តូរលុយផ្សារក្រាំងច្រេក ស្រុកឧដុង្គ បានសម្រេចប៉ុន្តែគេចមិនរួចត្រូវជាប់ខ្នោះ។
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីជនសង្ស័យពីរនាក់ប្តីប្រពន្ធបានធ្វើសកម្មភាពលួចបានមាសជាង១០ដំឡឹង ត្រង់ចំណុចផ្សារក្រាំងចេក ក្នុងភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពបន្តទៀតថា ជនសង្ស័យមានឈ្មោះ ស៊ឹម ឡេង ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល និងឈ្មោះ ឡោ ថុល ភេទប្រុស អាយុ ៥៦ឆ្នាំ ជាប្តីប្រពន្ធនឹងគ្នា។ ចំណែកជនរងគ្រោះ ឈ្មោះ ចុន ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ លក់មាស ប្តូរប្រាក់ នៅផ្សារក្រាំងចេក រស់នៅភូមិទួលស្តៅ ឃុំ ក្រាំងចេក ស្រុកឧដុង្គ។
មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពប្រើល្បិចរកទិញមាស និងបន្លំលួចមាសបានជាង១០តម្លឹង មានខ្សែក១០ខ្សែ ក្រវឹល៣០គូរ ,បន្តោងខ្សែក២០។ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចជនរងគ្រោះសង្ស័យក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍ដើម្បីឃាត់ខ្លួនភ្លាមៗ។
ក្រោយឃាត់ខ្លួនបានដកហូតបាន ទូរសព្ទដៃ ០៤គ្រឿង ,នាឡិកាដៃ ០១គ្រឿង ,រថយន្តម៉ាកកាមរី ហើម ពណ៌ស ផលិតឆ្នាំ១៩៩៣ មធ្យោបាយប្រព្រឹត្តបទល្មើស និងមាស ១០តម្លឹង។ ចំពោះគ្រឿងអលង្ការត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕
ដោយ ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


