កីឡា
ខឹងមិនឲ្យបាល់ប៉េណាល់ទី កីឡាការិនីនៅអាហ្វ្រិក ដេញវាយអាជ្ញាកណ្តាលរត់ប្រាសអាយុ
វីដេអូកីឡាការិនីបាល់ទាត់ដេញវាយអាជ្ញាកណ្តាល ក្នុងការប្រកួតនៅប្រទេសកុងហ្គោ កំពុងត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងក្នុងអំឡុងការប្រកួតរវាងក្រុមបាល់ទាត់នារី Motema Pembe ជាមួយ Mazembe។
ក្រុម Motema Pembe កំពុងចាញ់ ១ ទល់នឹង ៥ នៅពេលអាជ្ញាកណ្តាលបដិសេធផ្តល់បាល់ប៉េណាល់ទីឲ្យពួកគេ។ ស្រាប់តែពេលនោះ កីឡាការិនីដែលមានកំហឹងបាន ដេញតាមពីក្រោយអាជ្ញាកណ្តាល ដែលរត់ពេញទីលានដើម្បីរកគេជួយ។

ទីបំផុត កីឡាការិនីក្រុម Motema Pembe ក៏ចាប់បានអាជ្ញាកណ្តាល ហើយចាប់ផ្តើមវាយទាត់ធាក់យ៉ាងចាស់ដៃតែម្តង។
យោងតាមសារព័ត៌មានកុងហ្គោ, សមាគមបាល់ទាត់ក្នុងស្រុក បានផ្អាកកីឡាការិនីដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះរួចហើយ។ ពួកគេក៏បើកការស៊ើបអង្កេតលើបញ្ហានេះផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aroged
ចុចអាន៖ លើកដំបូង! World Cup 2026 មានរហូតដល់ទៅ៣ប្រទេស បានលេងដោយស្វ័យប្រវត្តិ
-
សន្តិសុខសង្គម២០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


