កីឡា
កញ្ញា ពេជ្រអក្ខរ៉ា ជាអាជ្ញាកណ្តាលនារីកម្ពុជាកម្រិត FIFA មានការងារច្រើនលើអន្តរជាតិក្នុងឆ្នាំ ២០២៥
កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ដែលជាអាជ្ញាកណ្តាលនារីកម្ពុជាមួយរូបទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើការងារច្រើននៅលើឆាកអន្តរជាតិកាលពីឆ្នាំ ២០២៥។

ចំណែកការងារជាអាជ្ញាកណ្តាលនៅក្នុងប្រទេសវិញ កញ្ញា បានធ្វើនៅក្នុងការប្រកួតលីគនារីកម្ពុជា និងការប្រកូតមិត្តភាពក្រៅផ្លូវកការ។ ផ្ទុយទៅវិញ ការងារជាអាជ្ញាកណ្តាលនៅក្រៅនប្រទេស កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ទទួលបានច្រើនកាលពីឆ្នាំ ២០២៥ ទាំងកម្មវិធីប្រកួតកម្រិតតំបន់ និងអាស៊ី។

នារីអាជ្ញាកណ្តាលបានរៀបរាប់ពីកម្មវិធីប្រកួតអន្តរជាតិដែលខ្លួនបានធ្វើនៅលើទីលានមានដូចជា៖
- ពានរង្វាន់នារីអាស៊ានអាយុ ១៩ ឆ្នាំ (AFF U19 Women’s Asian cup) នៅប្រទេសវៀតណាម
- ពានរង្វាន់នារីអាស៊ី (AFC Women’S Asian cup) នៅប្រទេសហ៊ហ្សក់ដានី
- ពានរង្វាន់នារីអាស៊ីអាយុ ២០ ឆ្នាំ (AFC U20 Women’s Asian Cup) នៅប្រទេសវៀតណាម
- ពានរង្វាន់លីគនារីអាស៊ី (AFC women’s Champions league) នៅប្រទេសមីយ៉ាន់ម៉ា
- ពានរង្វាន់នារីអាស៊ីអាយុ ១៧ ឆ្នាំ (AFC U17 Women’s Asian Cup) ប្រទេសជីហ្ស៊ីស្ថាន
- ការប្រកួតមិត្តភាពនារីអន្តរជាតិ ហ្វីលីពីន និង អ៊ូបេគីស្ថាន នៅប្រទេសហ្វីលីពីន
- ការប្រកួតមិត្តភាពនារីអន្តរជាតិ នៅប្រទេសឥណ្ឌូណេស៊ី

សូមបញ្ជាក់ថា កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ជាអាជ្ញាកណ្តាលនារីកម្ពុជាតែម្នាក់គត់ដែលទទួលស្គាល់ដោយ FIFA និងមាននារីកម្ពុជាម្នាក់ទៀតដែលត្រូវបានទទួលស្គាល់ដោយ FIFA ជាជំនួយការអាជ្ញាកណ្តាល៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


