ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិច មិនចង់សហការស៊ើបអង្កេតការផ្ទុះបំពង់បង្ហូរប្រេង Nord Stream ឡើយ
តំណាងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Vasily Nebenzya បាននិយាយថា ប្រទេសលោកខាងលិចកំពុងបង្ហាញពីចេតនាមិនចង់សហការជាមួយរុស្ស៊ី ស៊ើបអង្កេតលើការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 កាលពីឆ្នាំមុនឡើយ ។

លោក Vasily Nebenzya បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា រុស្ស៊ីមានហេតុផលរឹងមាំ ជាពិសេសគឺតម្លាភាព និងភាពមិនលំអៀងនៃការស៊ើបអង្កេតដែលកំពុងត្រូវបានអនុវត្តនៅក្រោមយុត្តាធិការជាតិមួយចំនួន តែមិនឃើញមានដៃគូរចង់សហការជាមួយនោះទេ ។
លោកកត់សម្គាល់ថា អាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត មិនអើពើនឹងទំនាក់ទំនងដែលនាយករដ្ឋមន្រ្តីរុស្ស៊ី Mikhail Mishustin និយាយទៅកាន់ពួកគេក្នុងខែតុលា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការចូលរួមរបស់ទីភ្នាក់ងាររុស្ស៊ី និងក្រុមហ៊ុន Gazprom ក្នុងការស៊ើបអង្កេតឡើយ ។

លោកបញ្ជាក់ទៀតថា ការស៊ើបអង្កេតថ្នាក់ជាតិរបស់អាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត ចំពោះការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 គឺច្បាស់ណាស់ សំដៅការពារសហរដ្ឋអាមេរិកតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់អ្នកកាសែតស៊ើបអង្កេតអាមេរិកឈ្មោះ Seymour Hersh ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ បានចោទប្រកាន់ចំៗទៅលើអាមេរិកថា ជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់នេះ ។ ទន្ទឹមនឹងនោះ អ្នកកាសែតជនជាតិអាមេរិកម្នាក់ទៀតឈ្មោះ John Dougan ក៏បានបង្ហាញភស្តុតាងដូចគ្នានេះផងដែរថា អាមេរិកជាអ្នកបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង Nord Stream នៅសមុទ្របាល់ទិក ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ បំពង់បង្ហូរប្រេងក្រោមទឹករបស់រុស្ស៊ីចំនួន ២ ដែលផ្ទុកឧស្ម័នធម្មជាតិទៅកាន់ទ្វីបអឺរ៉ុបគឺ Nord Stream 1 និង Nord Stream 2 បានផ្ទុះក្រោមសមុទ្របាល់ទិកក្នុងថ្ងៃតែមួយ ដែលបណ្តាលឲ្យឧស្ម័នជាច្រើនលេចធ្លាយចូលទៅក្នុងសមុទ្រក្បែរនោះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ TASS
ចុចអាន ៖ ចិន ជំរុញឲ្យមានការស៊ើបអង្កេតច្បាស់លាស់ចំពោះហេតុការណ៍ផ្ទុះបំពង់បង្ហូរប្រេង Nord Stream
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


