Connect with us

សេដ្ឋកិច្ច

កម្ពុជា កសាងទំនាក់ទំនងជាមួយខេត្តហៃណាន​ចិន ពន្លឿនកំណើនសេដ្ឋកិច្ច និងដោះដូរ​ពាណិជ្ជកម្ម

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណយោគយល់គ្នា(MoU) ជាមួយក្រុមប្រឹក្សា​ចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនវិសាលភាពការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហៃណាន ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា គិត ម៉េង និងលោក ឈិន ហុងឡាំង អនុប្រធានប្រធាន ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន ដែលមានការចូលរួមពីធុរជន វិនិយោគិន ពីប្រទេសចិន និងកម្ពុជា ជាច្រើននាក់ នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ក្នុងជំនួប​ធុរកិច្ចនេះ ផ្តោតជាសំខាន់ទៅលើការជំរុញធុរកិច្ច និងវិនិយោគរវាងខេត្តហៃណាន ប្រទេសចិន និងកម្ពុជា។

ដោយឡែក ចំពោះការចុះអនុស្សរណយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមក្រុមប្រឹក្សាចិន សម្រាប់ការលើក​កម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន លោកមើលឃើញថា នឹងបង្កើនវិសាលភាពការផ្លាស់ប្តូរពាណិជ្ជកម្ម​រវាងកម្ពុជា និងខេត្តហៃ​ណាន ប្រទេសចិនកាន់តែល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម