Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរិះគន់រីសតមួយកន្លែងចាក់ដីបំពានចូលស្ទឹងសង្កែ តែអាជ្ញាធរថាធ្វើជើងទេរ

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើនបានរិះគន់ទៅលើសំណង់រីសតមួយកន្លែងដែលបានចាក់ដីបំពានលើដីចំណីស្ទឹងសង្កែ ដែលផ្ទុយពីច្បាប់របស់រាជរដ្ឋាភិបាលហាមឃាត់ដាច់ខាតការសាងសង់បំពានលើដីចំណីព្រែក បឹង ស្ទឹង ទន្លេ។

ទីតាំងសំណង់រីសតនេះ ស្តិតនៅប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានប្រើប្រាស់គ្រឿងចក្រកាយ និងចាក់អាចម៍ដីបន្ថែមបំពានទៅលើមាត់ស្ទឹងសង្កែ ក្រោមលេសថា ចាក់ធ្វើជើងទេរ ដើម្បីកុំឱ្យបាក់ច្រាំងស្ទឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងនោះបាននិយាយថា ធាតុពិត ដីច្រាំងគឺនៅខាងលើ ក្បែររីសតប៉ុន្តែម្ចាស់ទីតាំងនេះបានចាក់ថ្ម នៅជាន់ខាងក្រោម (ដីក្នុងស្ទឹង) ហើយបានចាក់ដីបំពេញបន្ថែមមួយជាន់ក្រោមទៀត ដើម្បីទប់ដីខាងលើកុំឱ្យបាក់ មិនត្រឹមតែប៉ុណ្ណឹងទេ គេបានប្រើប្រាស់គ្រឿងចក្រកាយដីទប់ប៉ែកខាងលើចូលជិតដល់កណ្តាលស្ទឹង ដើម្បីបញ្ចៀសមុខទឹកកុំឱ្យហូរច្រោះចូលទីតាំងរបស់ខ្លួន សកម្មភាពនេះបានធ្វើឱ្យ​ប្រជាពលរដ្ឋដែលរស់នៅខាងលិចស្ទឹង សម្ដែងនូវការមិនពេញចិត្តទាល់តែសោះ ព្រោះដោយសារតែការបង្វែរទិសដៅទឹកឱ្យហូរបុកទៅខាងលិចវិញ វាជាបញ្ហាមួយបង្កឱ្យបាក់ច្រាំងស្ទឹងនាពេលអនាគត។

ជុំវិញបញ្ហាទីតាំងរបស់រីសតខាងលើនេះ លោក សេក ផានិត ហៅបាវ មេឃុំអូរដំបង១ បាននិយាយថា រឿងនេះលោកមិនបានដឹងឱ្យសុីជម្រៅនោះទេ សុំឱ្យសួរទៅថ្នាក់លើទៅ។

លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរង ទទួលផែនសន្តិសុខ ដែលជាអ្នកមើលការខុសត្រូវនៅក្នុងទីតាំងនេះ បានបញ្ជាក់ថា ការចាក់ដីលើមាត់ច្រាំងនេះ គឺសម្រាប់ធ្វើជើងទេរកុំឱ្យបាក់តែប៉ុណ្ណោះ ហើយការស្ថាបនាជើងទេរនេះ មិនមែនធ្វើតែកន្លែងរីសតប៉ុណ្ណោះទេ គឺត្រូវធ្វើតាមចណ្តោយដងស្ទឹងសង្កែទៅប៉ែកខាងក្រោមរហូតដល់ក្បាលស្ពានវត្តគរឯណោះ បើគិតជាចម្ងាយជិត២គីឡូម៉ែត្រ ហើយទីតាំងខាងលើនេះជារបស់លោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ថវិកាថ្នាក់ក្រោមជាតិ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជុំវិញការបកស្រាយបែបនេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ធ្លាប់បានអះអាងប្រាប់កម្ពុជាថ្មីថា ការស្ថាបនាច្រាំងស្ទឹងសង្កែ ប៉ែកខាងលើស្ពានវត្តគរ គឺក្នុងគម្រោងមានតែប្រវែង ១៥០ ម៉ែត្រនៃក្បាលស្ពានវត្តគរតែប៉ុណ្ណោះ គឺមិនមានស្ថាបនាកន្លែងណាផ្សេងទៀតឡើយ។

កម្ពុជាថ្មី បានព្យាយាមជួបតាមរយៈទូរស័ព្ទ ជាមួយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ដែរដើម្បីសុំការបំភ្លឺជុំវិញការចាក់ដីចូលក្នុងស្ទឹងសង្កែ តែលោកមិនទទួលទូរស័ព្ទ។

ប្រភពមួយចំនួនបានលើកឡើងថា វាគឺជាការត្រូវរ៉ូវគ្នាជាមួយមន្ទីរជំនាញ ទើបបានជាគ្មានការរារាំងទាល់តែសោះ ហើយរហូតមកទល់និងពេលនេះ គឺដីនៅតែស្ថិតនៅក្នុងស្ទឹងសង្កែដដែលដោយគ្មានការកាយចេញទាល់តែសោះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ ៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​ដោយស្ម័គ្រចិត្ត ជួយរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រៀបការរួចមិនប៉ុន្មានថ្ងៃ បុរស​ ឥណ្ឌូណេស៊ី​ ម្នាក់ទើបដឹងថា ប្រពន្ធ​គឺជាប្រុសតែងកាយស្រី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ស្នាមញញឹមកុមារជាស្នាមញញឹមមាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

Pre-Wedding លើកទី២លើនាវាប្រណិតរបស់កូនសេដ្ឋី ឥណ្ឌា អាចចាយប្រាក់សុទ្ធ ១៤៤ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម