Connect with us

សន្តិសុខសង្គម

ឃុំខ្លួនពាណិជ្ជករចិនម្នាក់ចេញសែកអត់លុយជាង​៥​លានដុល្លារ

បានផុស

នៅ

ពាណិជ្ជករជនជាតិចិនម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនពាក់ព័ន្ធបទល្មើសចេញ​មូលប្បទានប័ត្រគ្មានប្រាក់ជាង៥លានដុល្លារសងទៅអោយម្ចាស់បំណុល ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួន និងបញ្ជូនមកតុលាការឃុំខ្លួននាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ ឈ្មោះ WU QUANG​ JIE ភេទប្រុស ឆ្នាំកំណើត ឆ្នាំ១៩៧៤ ជនជាតិចិនហុងកុង មានទីលំនៅផ្ទះលេខ១៣ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមេការ និងតំណាងក្រុមហ៊ុនសាងសង់ហ្សុងលាន អុិនធើណេសិនណល វេសមិន ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៧កុម្ភៈ ឆ្នាំ២០២៣ ហើយសមត្ថកិច្ចបានឃាត់ខ្លួនលោក WU QUANG JIE កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអង្គហេតុ និងពាក្យបណ្ដឹងរបស់ម្ចាស់បំណុលបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឈ្មោះ តាំង សុជាតិ និងឈ្មោះ WU QUANG JIE ជនជាតិចិន ជាតំណាងក្រុមហ៊ុន ហ្សុងលាន អុិនធើណេសិនណល វេសមិន បានស្នើសុំខ្ចីប្រាក់ចំនួន ៥ ៥០០ ០០០ ដុល្លារ ដោយឈ្មោះ តាំង សុជាតិ បានធ្វើលិខិតធានាអះអាងនឹងសងប្រាក់វិញតាមរយៈមូលប្បទានប័ត្រចំនួន៥សន្លឹក គឺមូលប្បទានប័ត្រលេខ -៧០៥៩១១ ចុះថ្ងៃទី ២០មិថុនា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន៦០មុឺនដុល្លារ ។
⁃ មូលប្បទានប័ត្រលេខ ៧០៥៩១៤ មានទឹកប្រាក់ចំនួន៥០មុឺនដុល្លារ ចុះថ្ងៃទី ២៧មិថុនា ឆ្នាំ២០២២ ។
⁃ មូលប្បទានប័ត្រលេខ ៧០៥៩១៣ មានទឹកប្រាក់ចំនួន ៣លាន៥សែនដុល្លារ ចុះថ្ងៃទី ១៩សីហា ឆ្នាំ២០២២ ។
⁃ មូលប្បទានបត្រលេខ ៧០៥៩១៥ មានទឹកប្រាក់ចំនួន៥០មុឺនដុល្លារ ចុះថ្ងៃទី ២៦សីហា ឆ្នាំ២០២២ ។
⁃ មូលប្បទានបត្រលេខ ៧០៥៩២០ មានទឹកប្រាក់ចំនួន៤០មុឺនដុល្លារ ចុះថ្ងៃទី ២៦សីហា ឆ្នាំ២០២២ ។

លុះដល់ថ្ងៃទី ១៨តុលា ឆ្នាំ២០២២ ម្ចាស់បំណុលបានយកមូលប្បទានបត្រដែលមានទឹកប្រាក់ ៣លាន៥សែនដុល្លារទៅបើកប្រាក់ ស្រាប់តែខាងធនាគារបានឆ្លើយតបតាមរយៈមូលប្បទានបត្របញ្ជូនត្រឡប់ ចុះថ្ងៃទី ១៨ខែតុលា ឆ្នាំ២០២២ ដោយមូលហេតុ « គ្មានសាច់ប្រាក់ » ។

បន្ទាប់ម្ចាស់បំណុលបានស្វះស្វែងរកជួបឈ្មោះ តាំង សុជាតិ និង WU QUANG JIE ដើម្បីពិភាក្សាបញ្ហាបំណុល ហើយពួកគេបានសុំពន្យាពេលសងរហូតដល់ថ្ងៃទី ២៤វិច្ឆិកា ឆ្នាំ២០២២ ដោយមានឈ្មោះ ឃួន សេងគីន ជាសាក្សីផង បានចូលខ្លួនមកដោះស្រាយបំណុលដោយធ្វើលិខិតទទួលស្គាល់កំហុស និងជំពាក់បំណុលសរុប ៥ ៧៣០ ០០០ដុល្លារ និងបានប្ដូរមូលប្បទានបត្រចំនួន៥សន្លឹករបស់ធនាគារចិនហុងកុង ប៉ុន្តែមូលប្បទានបត្រនេះគ្មានប្រាក់ដដែល ទើបម្ចាស់បំណុលដាក់ពាក្យប្ដឹងមកសមត្ថកិច្ចតែម្ដង ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម២១ នាទីutes មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច២២ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​​បក្ស​កុម្មុយនីស្តវៀតណាម​បោសសម្អាតផ្ទៃក្នុង​ដោយ​​​បណ្តេញ​សមាជិក​បក្ស​ជាន់ខ្ពស់ច្រើនរូប​ រួម​មាន​​​អតីត​ប្រធានាធិបតី២រូប និង​ប្រធានសភា​ផង​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម