Connect with us

កីឡា

នៅ​អាស៊ាន មាន​​តែ​ក្បាច់​​គុន​របស់​ខ្មែរ ម៉ាឡេស៊ី​ និង​​ឥណ្ឌូនេស៊ី​ ចូល​ក្នុង​​បញ្ជី​ពិភព​​លោក​

បានផុស

នៅ

​ក្បាច់​គុន​បុរាណ​​ចំនួន​៣ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បានដាក់​បញ្ចូល​ ក្នុង​«បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​របស់​អង្កការ​យូណេស្កូ (UNESCO) គឺ​ គុន​ល្បក្កតោ សីលាម៉ាឡាយូ និង​បញ្ចសីលា។

គុន​ល្បុក្កតោ (Kun Lbokator)

គុន​ល្បក្កតោ ដែល​ជា​ក្បាច់​គុន​បុរាណ និង​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​ត្រូវ​បាន​អង្គការ​យូណេស្កូ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ​ក្រោម​កិច្ច​ប្រឹង​ប្រែង​អស់​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ គុន​ល្បុក្កតោ​​ដ៏ចំណាស់​របស់​ខ្មែរ​ ត្រូវ​បាន​ចុះ​ក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ ​កាល​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែ​រក្សា​បេតិកភណ្ឌវប្បធម៌​អរូបី លើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ​ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គុន​ល្បុក្កតោ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម ​លើក​ដំបូង​​ក្នុង​ឆ្នាំ​២០២៣​នេះ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សីលា​ម៉ាឡាយូ (Silat Melayu)

គុន​លា​ម៉ាឡាយូ ជា​ក្បាច់​គុន​បុរាណ និង​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​អង្គការ​យូណេស្កូ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ​​ឆ្នាំ​២០១៩ នៅ​ប្រទេសកូឡុំប៊ី។ ក្បាច់​គុន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម ​តាំង​ពី​ឆ្នាំ​១៩៨៧ និង​កីឡា​ទ្វីប​អាស៊ី ឆ្នាំ​២០១៨។

បញ្ចសីលា (Pencak Silat)

គុនបញ្ចសីលា ដែល​ជា​ក្បាច់​គុន​បុរាណ និង​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​​ឥណ្ឌូនេស៊ី​ត្រូវ​បាន​​អង្គការ​យូណេស្កូ​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩ ដំណាល​គ្នា​ជា​មួយ​ក្បាច់​គុន​របស់​ម៉ាឡេស៊ី​ដែរ។ ក្បាច់​គុន​​នេះ​​ត្រូវ​បាន​​ដាក់​ឲ្យ​ប្រកួតក្នុង​កីឡា​ស៊ីហ្គេម តាំង​ពី​ឆ្នាំ​១៩៨៧ និង​កីឡាទ្វីប​អាស៊ី ឆ្នាំ​២០១៨។ សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ក៏​មាន​ការ​ប្រកួត​កីឡា​បញ្ចសីលា​នេះ​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម