ព័ត៌មានជាតិ
អតីតមន្រ្តីរាជការចូលនិវត្តន៍ អាចទទួលបានរបបថែទំាសុខភាពពេញមួយជីវិតពី បសស
អតីតមន្រ្តីរាជការដែលចូលនិវត្តន៍ អាចធ្វើបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (បសស) ដើម្បីទទួលបានរបបថែទាំសុខភាពពេញមួយជីវិត។

លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម (បសស) បានលើកឡើងថា អតីតមន្រ្តីរាជការពេលចូលនិវត្តន៍ ក៏មានបណ្ណសមាជិក បសស ដែរ។ ប៉ុន្តែអតីតមន្រ្តីរាជការចូលនិវត្តន៍មួយចំនួន មិនទាន់មានបណ្ណសមាជិកនៅឡើយទេ។ លោកជំរុញឱ្យអតីតមន្រ្តីទាំងអស់ ទៅធ្វើបណ្ណសមាជិក ដើម្បីទទួលបានរបបថែទាំសុខភាពពេញមួយជីវិត ដោយមិនអស់ប្រាក់ ហើយការធ្វើបណ្ណនេះ មិនអស់ថវិកានោះទេ។

បើតាមលោក សុខ បូរ៉ា បណ្ណសមាជិក បសស មានបីរបបគឺ គ្រោះថ្នាក់ការងារ ថែទាំសុខភាព និងសោធន(របបចូលនិវត្តន៍)។
សូមបញ្ជាក់ថា មន្រ្តីរាជការ និងអតីតមន្រ្តីរាជការ មានរបបថែទាំសុខភាព តាំងពីឆ្នាំ ២០១៨មកម្លេះ។ ប៉ុន្តែអតីតមន្រ្តីរាជការមួយចំនួន មិនបានដឹងថា បណ្ណសមាជិក បសស នៅមានសុពលភាពអាចប្រើប្រាស់បាន នៅពេលដែលពួកគាត់ចូលនិវត្តន៍។ ដូច្នេះទើបមន្រ្តីជាន់ខ្ពស់ បេឡាជាតិសន្តិសុខសង្គម ជូនដំណឹងដល់អតីតមន្រ្តីទាំងអស់ អញ្ជើញធ្វើបណ្ណសមាជិក ដើម្បីទទួលបានអត្ថប្រយោជន៍ថែទាំសុខភាព ដោយមិនអស់ថវិកា អស់មួយជីវិត៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


