កីឡា
ការកាន់កាប់ក្លិប Man Utd ៖ សេដ្ឋីកាតា ‘អាចនឹងដើរចេញ’ ពីការប្រជែងលើការដេញថ្លៃ
Sheikh Jassim bin Hamad Al Thani គឺជាភាគីមួយក្នុងចំណោមភាគី ២ ដែលបានចេញមកនិយាយជាសាធារណៈ ពីមានចំណាប់អារម្មណ៍ក្នុងការទិញក្លិប Manchester United។

យោងតាមរបាយការណ៍បានឲ្យដឹងថា Sheikh Jassim bin Hamad Al Thani អាចដើរចេញពីការដេញថ្លៃរបស់ខ្លួន ក្នុងការទិញ Manchester United ប្រសិនបើម្ចាស់ក្លិបត្រកូល Glazers មិនព្រមចុះថ្លៃជាមួយនឹងតម្លៃស្នើសុំរបស់ពួកគេ។ អ្នកគាំទ្របានឃើញការវិវឌ្ឍតិចតួចជាមួយនឹងការផ្លាស់ប្ដូរម្ចាស់ក្លិបថ្មីនេះ ចាប់តាំងពីការដេញថ្លៃត្រូវបានដាក់កាលពីខែមុន។
Al Thani បានចូលរួមជាមួយលោក Sir Jim Ratcliffe ក្នុងការនិយាយជាសាធារណៈទៅកាន់អ្នកគាំទ្របិសាចក្រហម បន្ទាប់ពីបានដាក់សំណើដេញថ្លៃរៀងៗខ្លួន។ មនុស្សជាច្រើនជឿថា សំណើរបស់ Al Thani នឹងកាន់តែប្រសើរសម្រាប់ក្លិបទាក់ទងនឹងការវិនិយោគលើកីឡដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងកីឡាករ។

បុរសជនជាតិកាតា គឺជាធនាគារិកដ៏លេចធ្លោមួយរូប ហើយឪពុករបស់លោក ឈ្មោះ Hamad bin Jassim bin Jaber Al Thani បានបម្រើការរយៈពេល ៦ ឆ្នាំ ជានាយករដ្ឋមន្ត្រីរបស់ប្រទេស។ ការដេញថ្លៃរបស់គេសម្រាប់បិសាចក្រហមដូចជា Ratcliffe’s ត្រូវបានគេជឿថា ស្ថិតនៅក្នុងរង្វង់ទឹកប្រាក់ចំនួន ៤.៥ ពាន់លានផោន។
មានការប្រែប្រួលតិចតួចប៉ុណ្ណោះចាប់តាំងពីថ្ងៃផុតកំណត់ ខណៈគ្រួសារត្រកូល Glazers សន្មតថា រង់ចាំសំណើដែលកាន់តែជិតទៅនឹងតម្លៃ ៦ ពាន់លានផោនរបស់ពួកគេ។ សារព័ត៌មាន Sky Sports អះអាងថា Sheikh Jassim នៅតែត្រៀមទិញ ប៉ុន្តែមិនមែនក្នុងតម្លៃទាំងអស់នោះទេ។

សេដ្ឋីកាតា ត្រូវបានគាំទ្រឲ្យដើរចេញពីកិច្ចព្រមព្រៀងនេះ ប្រសិនបើពួកគេមិនអាចទិញក្នុងតម្លៃសមរម្យ ចំពេលមានការអះអាងថា ពួកគេ “នឹងមិនត្រូវបានបង្ខំ” ដោយ Glazers ឡើយ។ Al Thani ត្រូវបានគេជឿថា នឹងប្រឆាំងនឹងការរំពឹងទុក នៃការអូសទាញចូលទៅក្នុងសង្គ្រាមដេញថ្លៃដែលមិនប្រុងប្រយ័ត្ន។
របាយការណ៍បន្ថែមថា ឪពុករបស់លោកដែលជាអតីតនាយករដ្ឋមន្ត្រី ថែមទាំងបានសួរសំណួរក្នុងការដេញថ្លៃសម្រាប់ Man Utd។ ឪពុក-កូនទាំងពីរ ត្រូវបានចាត់ទុកថាជា ‘អ្នកវិនិយោគឆ្លាតវៃ’ ដែលបង្ហាញថា Glazers អាចបាត់បង់អ្នកដេញថ្លៃសំខាន់ម្នាក់របស់ពួកគេ លុះត្រាតែពួកគេឈានដល់ការសម្របសម្រួលមួយ៕
ប្រភព ៖ express.co.uk
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន