ព័ត៌មានអន្ដរជាតិ
Update៖ រកឃើញអ្នកស្លាប់៣នាក់និងរបួស២៤នាក់ ក្នុងគ្រោះរញ្ជួយដីនៅ ឥណ្ឌូនេស៊ី
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី១៥ខែមករានេះថា មនុស្ស៣នាក់បានស្លាប់និង២៤នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រវាយប្រហារកោះ Sulawesi។

ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ៦គីឡូម៉ែត្រ ភាគឦសានក្រុង Majene ជាមួយជម្រៅ១០គីឡូម៉ែត្រ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រជាពលរដ្ឋរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកសុវត្ថិភាពបន្ទាប់ពីការរញ្ជួយដីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានបង្កឲ្យមានការព្រមានពីរលកយក្សស៊ូណាមិទេ ប៉ុន្តែវាមានការរង្គើខ្លាំងក្លារយៈពេលប្រហែល៧វិនាទី។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា សណ្ឋាគារមួយនិងការិយាល័យអភិបាលខេត្ត West Sulwesi ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

គួរបញ្ជាក់ថា ដោយសារតែមានទីតាំងស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ប្រទេសឥណ្ឌូនេស៊ីតែងតែរងការវាយប្រហារដោយការរញ្ជួយដី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


