Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះខ្សាច់ដ៏ធំ វាយប្រហារទីក្រុងប៉េកាំង និងខេត្តមួយចំនួននៃប្រទេស ចិន

បានផុស

នៅ

នៅថ្ងៃពុធទី២២ខែមីនា ការបំពុលខ្យល់ បានឡើងដល់កម្រិតខ្ពស់ក្នុងទីក្រុងប៉េកាំង ខណៈរដ្ឋធានីរបស់ប្រទេសចិនមួយនេះ ត្រូវបានវាយប្រហារដោយព្យុះខ្សាច់ដ៏ធំ ហើយធូលីដ៏ក្រាស់ ក៏បានគ្របដណ្តប់តំបន់ផ្សេងទៀតនៃប្រទេសផងដែរ។

សន្ទស្សន៍គុណភាពខ្យល់ផ្លូវការនៅទីក្រុងប៉េកាំង បានឈានដល់កម្រិតអតិបរមា៥០០ ដែលនេះបង្ហាញពីការបំពុលដ៏ធ្ងន់ធ្ងរជាទីបំផុត។

អាជ្ញាធរបានចេញការព្រមានអំពីអាកាសធាតុ និងជំរុញប្រជាជន ឲ្យកាត់បន្ថយសកម្មភាពនៅខាងក្រៅ ដោយសារស្ថានភាព ធ្វើឲ្យមនុស្សមើលលែងឃើញគ្នា។

នៅតំបន់ភាគខាងជើង និងភាគពាយ័ព្យរបស់ប្រទេសចិន ខ្យល់បក់ខ្លាំងនិងធូលី បានប្រែក្លាយផ្ទៃមេឃឲ្យទៅជាពណ៌ទឹកក្រូច។ អាជ្ញាធរនិយាយថា ការបំពុលភាគច្រើន ត្រូវបានជំរុញដោយកំហាប់ខ្យល់ PM10។

សេវាកម្មអាកាសធាតុរបស់ប្រទេសចិន ក៏បានចេញការព្រមានពណ៌លឿងផងដែរ សម្រាប់ធូលីនៅទូទាំងតំបន់ភាគខាងជើងនិងភាគពាយព្យ នារយៈពេល២៤ម៉ោង គិតចាប់ពីម៉ោង៨ព្រឹកថ្ងៃពុធទី២២ខែមីនាទៅ។ សេវាកម្មនិយាយថា កុមារ មនុស្សចាស់ និងមនុស្សដែលមានអាឡ័កស៊ីផ្លូវដង្ហើម គួរតែកុំព្យាយាមកុំចេញទៅខាងក្រៅ។

គួរបញ្ជាក់ថា ព្យុះធូលីគឺជារឿងធម្មតាទៅហើយ នៅទូទាំងភាគខាងជើងប្រទេសចិន អំឡុងនិទាឃរដូវ។

ប៉េកាំង ត្រូវប្រឈមមុខនឹងព្យុះខ្សាច់ជាទៀងទាត់ក្នុងខែមីនា និងខែមេសា ដោយសារតែទីក្រុងនេះ មានទីតាំងស្ថិតនៅជិតវាលខ្សាច់ Gobi ដ៏ធំ ក៏ដូចជាការកាប់បំផ្លាញព្រៃឈើនៅទូទាំងភាគខាងជើងប្រទេសចិនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មិនទាន់ស្ងប់ ព្យុះ ទីហ្វុងផង ចិន ជួបព្យុះខ្សាច់មួយទៀតមានកម្ពស់រហូតដល់ ៧៩១ ម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម