ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បំបែកឯតទគ្គកម្មជានាយករដ្ឋមន្ត្រីក្មេងជាងគេ និងយូរជាងគេនៅលើពិភពលោក
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច បានបំបែកឯតទគ្គកម្មជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេលើពិភពលោក និងបំបែកឯតទគ្គកម្មជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភពលោក។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ៣០ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេច បានធ្វើជានាយករដ្ឋមន្ត្រីជាង ៣៨ឆ្នាំហើយ មកដល់ពេលនេះ ដោយសម្ដេចលើកឡើងជាសំណួរ ថាតើ នៅលើពិភពលោកនេះ មាននរណាធ្វើនាយករដ្ឋមន្ត្រី បានធ្វើយូរដូចសម្ដេច គឺមិនមាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំបំបែកឯតទគ្គកម្មទីមួយ គឺជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេលើពិភព លោក កាលពី ៣៨ឆ្នាំមុន ឥឡូវខ្ញុំបានបំបែកឯតទគ្គកម្មមួយទៀត គឺធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភព លោក»៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


