ព័ត៌មានអន្ដរជាតិ
ម្ចាស់ហាងភ្ញាក់ផ្អើល ក្រោយដឹងថាបុគ្គលិកលាងចាន ជិះសុទ្ធតែរថយន្ត Bentley មកធ្វើការ
ប្រព័ន្ធផ្សព្វផ្សាយរបស់បណ្ដាញសង្គមក្នុងប្រទេសចិន បានចែករំលែកពីវីដេអូឃ្លិបរបស់បុគ្គលិកលាងចានម្នាក់នៅភោជនីយដ្ឋានមួយ នៃខេត្តស៊ីឈួន។ ដោយស្ត្រីវ័យកណ្តាលនោះស្លៀកពាក់សាមញ្ញ ប៉ុន្តែអ្វីដែលមិនធម្មតានោះគឺ គាត់តែងធ្វើដំណើរទៅមកក្នុងរថយន្តទំនើប Bentley មានតម្លៃរាប់លានដុល្លារឯណោះ។

របាយការណ៍បញ្ជាក់ថា ស្ត្រីរូបនេះត្រូវម្ចាស់ហាងជួលឲ្យលាងចាននៅក្នុងភោជនីយដ្ឋាន ហើយគាត់តែងធ្វើសកម្មភាពធម្មតាដូចបុគ្គលិកធម្មតា។ ប៉ុន្តែថ្ងៃមួយ មិត្តរួមការងារម្នាក់បានជួបគាត់ចាកចេញពីក្នុងរថយន្តទំនើបមួយគ្រឿង។ នៅពេលសួរការពិត ស្ត្រីនេះឆ្លើយដោយស្មោះថា អ្នកបើករថយន្ត Bentley មកទទួលរាល់ថ្ងៃ គឺជាកូនស្រីរបស់គាត់ ហើយគោលបំណងនៃការមកធ្វើការនៅក្នុងភោជនីយដ្ឋានមិនមែនដើម្បីប្រាក់នោះទេ។ ប៉ុន្តែគាត់ធុញទ្រាន់នឹងការស្នាក់នៅផ្ទះ ហើយវានឹងមិនស្រួលខ្លាំងទេ ប្រសិនបើចានមិនត្រូវបានលាងសម្អាតក្នុងមួយថ្ងៃៗ។
ទោះបីជាកូនស្រីបានសុំម្តាយឲ្យសម្រាកនៅផ្ទះក៏ដោយ។ ប៉ុន្តែម្តាយបានបដិសេធនឹងសំណើរកូនស្រី រហូតនាងត្រូវធ្វើជាអ្នកបើកបរនាំម្ដាយទៅធ្វើការជារៀងរាល់ថ្ងៃ។

ទន្ទឹមនោះ ម្ចាស់ហាងបាននិយាយថា បុគ្គលិកម្នាក់នេះមកធ្វើការទាន់ពេលវេលាជារៀងរាល់ថ្ងៃ។ មិនដែលយឺតពេល ហើយសុំចេញពីការងារទាន់ពេល មិនដែលត្អូញត្អែរនិងតែងខិតខំបំពេញការងារ ហើយគាត់តែងស្លៀកពាក់យ៉ាងសាមញ្ញ គ្មានអ្វីពិសេសឲ្យចាប់អារម្មណ៍នោះទេ។
យ៉ាងណាមិញក្នុងនោះអ្នកនិយមលេងអ៊ីនធឺណែតបាននាំគ្នា Comment និងចំអកថា គាត់មកធ្វើការដើម្បីថែរក្សាសង្គមព្រោះគាត់ជាអ្នកមានរួចហើយ ខណៈមនុស្សជាច្រើនកោតសរសើរចំពោះអាកប្បកិរិយារបស់គាត់ដែលនៅតែធ្វើការដោយឧស្សាហ៍ព្យាយាមដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប័ណ្ណបើកបរថៃមួយប្រភេទ អាចប្រើក្នុងប្រទេសអាស៊ានទាំង ៩ រួមទាំង កម្ពុជា
ចុចអាន៖តំបន់ហាមឃាត់ ៨ កន្លែងលើលោក គ្រោះថ្នាក់ដល់ស្លាប់ បើហ៊ានតែទៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


