ព័ត៌មានជាតិ
ពលរដ្ឋខ្វះខាត៦០គ្រួសារទទួលបានអំណោយពីអភិបាលក្រុងដូនកែវ
ពលរដ្ឋខ្វះខាត៦០គ្រួសារមកពី៣សង្កាត់ ក្នុងក្រុងដូនកែវ ខេត្តតាកែវ បានទទួលអំណោយពីលោកអភិបាលក្រុងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់គ្រួសារក្រីក្រទាំង៣សង្កាត់ ចំនួន៦០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ១០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ភួយ១ មុង១ និងថវិកាចំនួន២០០០០រៀលផងដែរ។

ជាមួយគ្នានោះផងដែរ លោកអភិបាលក្រុងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលក្នុងការថែរក្សាអនាម័យទប់ស្កាត់និងបង្កាជំងឺរាតត្បាតកូវីត១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍បងប្អូន។
សូមបញ្ជាក់ថា អំណោយដែលចែកជូនបងប្អូនទាំង៦០គ្រួសារនេះទទួលបានមកពីការឧបត្ថម្ភពីក្រុមហ៊ុនម៉ូតូ ហុងដា លីនស្រី សាខាខេត្តតាកែវ៕
អត្ថបទ ៖ វីរ:




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


