Connect with us

កីឡា

លោក Pep ទម្លាយ ‘អាថ៌កំបាំង’ ​ដែល​​រក្សា​តំណែង​នៅ​ Premier League បានយូរ

បានផុស

នៅ

លោក Pep Guardiola បានប្រកាសពី​​​មូលហេតុ​ដែល​លោក​អាច​រក្សា​តំណែង​ជា​អ្នកចាត់ការ (គ្រូបង្វឹក) ​របស់​លោក​បាន​យូរ​គឺ​ ដោយសារ​ក្រុមរបស់លោក “ឈ្នះការប្រកួតជាច្រើន” ស្រប​ពេល​គ្រូបង្វឹកនៅ Premier League ចំនួន ១២នាក់បានបាត់បង់ការងារក្នុង​រដូវកាលនេះ។

លោក Graham Potter និងលោក Brendan Rodgers បានក្លាយជាអ្នកចាត់​នៅ​ក្របខណ្ឌ Premier League ចុងក្រោយគេដែលបាត់បង់ការងារកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ លោក Potter ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Chelsea បន្ទាប់ពីដឹកនាំរយៈពេល ៦ខែ ដោយក្រុមតោខៀវបានធ្លាក់ទៅចំណាត់ថ្នាក់លេខ១១ ក្នុងក្របខ័ណ្ឌ Premier League។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guardiola ត្រូវបានគេសួរថា តើលោកបានជៀសវាងការបណ្តេញចេញក្នុងអំឡុងពេលដឹកនាំរបស់លោកទេ ពីព្រោះលោកបានជ្រើសរើសចាកចេញពីក្លិបនានានៅពេលត្រឹមត្រូវ។

បុរសសញ្ជាតិអេស្ប៉ាញដែលបានសម្រេចចិត្តលាឈប់ពីការងារជាមុន ពេលដឹក​នាំ​ក្លឹប Barcelona និង Bayern Munich បានឆ្លើយតបដោយអះអាងថា ភាពជោគជ័យនៃក្រុមរបស់លោកនៅលើទីលាន គឺជាហេតុផលដែលលោកជៀសផុតពីការបណ្តេញចេញ។

លោក Guardiola បាននិយាយថា៖ «ខ្ញុំនឹងប្រាប់អ្នកពីអាថ៌កំបាំងមួយ យើងឈ្នះការប្រកួត។ ប្រសិនបើយើងមិនឈ្នះការប្រកួតទេ ខ្ញុំនឹងត្រូវបណ្តេញចេញ។ មិនមែនដោយសារសក់ខ្ញុំល្អជាងសក់អ្នកដទៃទេ។ ខ្ញុំមិនត្រូវបណ្តេញចេញទេ ព្រោះយើងឈ្នះច្រើនប្រកួត»។

នៅ Premier League ចំនួន ៤រដូវកាល បានឃើញថា អ្នកចាត់ការ ១០នាក់ បាត់បង់ការងាររបស់ពួកគេ ប៉ុន្តែការបណ្តេញលោក Rodgers និង Potter បានធ្វើឱ្យកើនដល់ ១២នាក់ និងជាហេតុធ្វើឱ្យបំបែកកំណត់ត្រារយៈពេល ៤ឆ្នាំមកនេះ។

លោក Guardiola បានអះអាងថា ការវិនិយោគខ្ពស់សម្រាប់ក្លិបនៅ​ Premier League ក៏ជាហេតុ​ផល​​ដែល​អាច​នាំឱ្យមានការកើនឡើង​នៃ​ការ​បញ្ចប់​តួនាទី​អ្នក​ចាត់​ការ។

លោក Guardiola បាននិយាយថា ៖«ក្នុងប្រទេសនេះកាលពីខ្ញុំនៅក្មេង វាតែងតែមានប្រពៃណីដើម្បីរក្សាអ្នកចាត់ការទូទៅ។ តើមានអ្វីកើតឡើងនា​បច្ចុប្បន្ននេះ? ​ដោយ​មាន​សម្ពាធជាច្រើនសម្រាប់មនុស្សគ្រប់គ្នា នោះគឺការវិនិយោគច្រើន។ តាមរបៀបដែលខ្ញុំយល់​គឺ​មានសម្ពាធច្រើន។ ពេលខ្លះវាដំណើរការ ពេលខ្លះវាមិនដំណើរការ។ វាគឺជាអ្វី អ្នកត្រូវតែសម្របខ្លួន»។

លោក Guardiola នឹងដឹកនាំក្រុមរបស់លោកទៅកាន់ក្លិប Southampton នៅថ្ងៃសៅរ៍នេះ ដោយ Ruben Selles នឹងក្លាយជាគ្រូបង្វឹករបស់ Southampton ទី៣ហើយ ដែលលោក Pep ត្រូវប្រឈមមុខក្នុងរដូវកាលនេះ ដោយសារតែ Southampton ប្ដូរគ្រូអស់ ៣នាក់ហើយនៅរដូវកាលនេះ។

ក្លឹប Man City នឹងព្យាយាមជៀសវាងការខកចិត្តជាមួយនឹងក្រុមបាតតារាង Premier League ដែលត្រូវបានក្រុម Southampton ផ្តួលក្នុងពានរង្វាន់ Carabao Cup កាលពីដើមរដូវកាលនេះ។ ក្រុមម្ចាស់ជើងឯកនឹងសម្លឹងកាត់បន្ថយគម្លាតក្រុមកំពូលតារាង Arsenal ដល់ទៅ ៥ពិន្ទុ មុនពេលក្រុមកាំភ្លើងធំត្រូវជួប Liverpool នៅកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យ៕

អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៣៨ នាទីutes មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥៧ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម