កីឡា
Son Heung-min ក្លាយជាកីឡាករអាស៊ីដំបូងគេ ស៊ុតបាន១០០គ្រាប់នៅ Premier League
Son Heung-min បានក្លាយជាកីឡាករអាស៊ីដំបូងគេ ដែលស៊ុតបញ្ចូលទីបាន១០០គ្រាប់នៅក្របខ័ណ្ឌ Premier League។

គ្រាប់ទី១០០របស់ Son ក្នុងក្របខ័ណ្ឌ Premier League បានកើតឡើងក្នុងជំនួបរបស់ Tottenham Hotspur ជាមួយ Brighton & Hove Albion កាលពីរាត្រីថ្ងៃសៅរ៍ទី០៨ខែមេសា។
ក្នុងការប្រកួតនោះ Spur បានទទួលជ័យជម្នះដោយលទ្ធផល ២-១ កើនពិន្ទុដល់៥៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៥ តាមពីក្រោយ Manchester United ៣ពិន្ទុ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពក្នុងកម្រិតកំពូល នៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ២០១០ ដោយលេងឲ្យ Hamburger SV បាន៣រដូវកាល និងលេងឲ្យ Bayer Leverkusen ៣រដូវកាលទៀត មុនពេលផ្លាស់ទៅអង់គ្លេស។
Son ស៊ុតបញ្ចូលទីបាន៤គ្រាប់ឲ្យ Spur ក្នុងរដូវកាល២០១៥-២០១៦ សម្រាប់យុទ្ធនាការ Premier League លើកដំបូងរបស់ខ្លួន។
រឿងដ៏អស្ចារ្យមួយទៀត Son ក៏ជាកីឡាករអាស៊ីទី១ ដែលឈ្នះស្បែកជើងមាសនៅ Premier League ដែលត្រូវបានគេស្គាល់ថា ជាលីគបាល់ទាត់ដែលមានការប្រកួតប្រជែងខ្ពស់ផងដែរ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ប្រុស ស្អាត Nick ប្តេជ្ញា ជួយ ព្រះ ខ័នរាជ ស្វាយរៀង ពេល ប៉ះ ដង្កោសែនជ័យ ថ្ងៃនេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន