កីឡា
មិនធម្មតា! Son បានបំបែកកំណត់ត្រាលក់អាវដាច់បំផុតរបស់ Messi នៅលីគ អាមេរិក
កីឡាករ កូរ៉េខាងត្បូង Son Heung-min បានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Inter Miami កីឡាករ Lionel Messi ក្លាយជាកីឡាករលក់អាវដាច់បំផុតនៅលីគ អាមេរិក Major League Soccer បន្ទាប់ពីរូបគេផ្លាស់ទៅកាន់ក្លិប Los Angeles FC នៅរដូវកាលនេះ។

នៅរដូវកាល ២០២៥-២០២៦ Son បានសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយបានចាកចេញពីទ្រនំចាស់ Tottenham Hotspur ផ្លាស់ទៅកាន់ក្លិប LAFC។ ដ្បិតទើបផ្លាស់ទៅកាន់លីគ អាមេរិក បានពីរ បី សប្តាហ៍ ប៉ុន្តែពេលនេះ Son ត្រូវបានគេចាត់ទុកជាកីឡាករ ដែលមានប្រជាប្រិយភាពបំផុតនៅទីនោះបាត់ទៅហើយ ហើយមិនត្រឹមតែប៉ុណ្ណោះ រូបគេថែមទាំងបានបំបែកកំណត់ត្រារបស់ Messi ដែលជាប់ជាកីឡាករមានអ្នកគាំទ្របញ្ជាទិញអាវច្រើនបំផុតក្នុងខែដំបូងកាលពីឆ្នាំមុនទៀតផង។
យោងតាមការចុះផ្សាយដោយ Marca ដែលដកស្រង់បន្តចេញពី Front Office Sports បានឱ្យដឹងថា Lionel Messi បានបង្កើតកំណត់ត្រាមួយកាលពីឆ្នាំ ២០២៤ ដោយអាវរដូវកាលថ្មីនៅ Inter Miami របស់គាត់ ត្រូវបានលក់អស់ក្នុងចំនួនច្រើនបំផុតរហូតដល់ទៅ ៥០ ម៉ឺនអាវសម្រាប់រយៈពេល ១ ខែដំបូង។

យ៉ាងណាមិញ ចំពោះកំណត់ត្រានេះ ត្រូវបានបំបែកដោយខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង វ័យ ៣៣ ឆ្នាំហើយ ហើយក៏គ្រោងនឹងវ៉ាកំណត់ត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ក្នុងចំនួនច្រើនទៀតផង ដោយអាវលេខ ៧ នៅ LAFC របស់គេ កំពុងស្ថិតនៅលើផ្លូវ ក្នុងការលក់អស់រហូតដល់ជាង ១.៥ លានអាវសម្រាប់រយៈពេល ១ ខែដំបូងដូចគ្នានេះ។
គួរបញ្ជាក់ជាថ្មីថា Son ត្រូវបាន LAFC ចុះកិច្ចសន្យាយកបានពី Spurs នៅរដូវក្តៅនេះក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក អមជាមួយសុពលភាពកិច្ចសន្យាដល់ខែ ធ្នូ ឆ្នាំ ២០២៧៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Marca
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


