Connect with us

កីឡា

Son ផ្លាស់ទៅ​ក្លិប​នៅ​អាមេរិក​ ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេទី ២ បន្ទាប់ពី Messi

បានផុស

នៅ

ក្រោយផ្លាស់ទៅក្លិប Los Angeles FC កីឡាករសញ្ជាតិ កូរ៉េខាងត្បូង Son Heung-min នឹងក្លាយជាកីឡាករទី ២ បន្ទាប់ពីខ្សែប្រយុទ្ធ Inter Miami កីឡាករ Lionel Messi ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំលីគកំពូល អាមេរិក Major League Soccer។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Son Heung-min

នៅរដូវក្តៅនេះ Son បានធ្វើការសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយបានចាកចេញពី Tottenham Hotspur ដែលខ្លួនស្នាក់នៅអស់រយៈពេល ១០ ឆ្នាំ ទៅចូលរួមជាមួយក្លិប LAFC នៃលីគកំពូល អាមេរិក។ យ៉ាងណា នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ ក្លិប LAFC បានប្រកាសជាផ្លូវការហើយអំពីការចុះកិច្ចសន្យាយកបាន Son ពី Spurs ក្នុងតម្លៃកំណត់ត្រាប្រចាំលីគ អាមេរិក ចំនួន ២៦ លានដុល្លារអាមេរិក អមជាមួយកិច្ចសន្យារយៈពេល ២ ឆ្នាំ ពោលដល់ឆ្នាំ ២០២៧។

Son Heung-min

ចំពោះការផ្ទេររបស់ Son ទៅកាន់លីគ MLS ត្រូវបានគេដឹងថា ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ នឹងទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេលំដាប់ទី ២ បន្ទាប់ពី Messi ដែលបានផ្លាស់ទៅកាន់ក្លិប Inter Miami តាំងពីឆ្នាំ ២០២៣។ ទោះបីជាយ៉ាងណា រឿងប្រាក់ឈ្នួល មិនទាន់ត្រូវបានគេបង្ហាញជាសាធារណៈនៅឡើយទេ ប៉ុន្តែបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Mykhel បានឱ្យដឹងថា Son នឹងទទួលបានប្រាក់ឈ្នួលចន្លោះពី ១៥ ទៅ ២០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា Leo Messi គឺទទួលបានប្រាក់ឈ្នួលចំនួន ២០.៤៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំពី Inter Miami។ ចំណែកកីឡាករ Lorenzo Insigne របស់ Toronto FC ដែលពីមុនឈរលេខ ២ នឹងធ្លាក់ទៅឈរលេខ ៣ វិញ ដោយក្នុងមួយឆ្នាំរូបគេទទួលបានប្រាក់ឈ្នួលចំនួន ១៥.៤០ លានដុល្លារអាមេរិក៕

Lionel Messi

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Mykhel

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម