សន្តិសុខសង្គម
ខឹងម្ដាយមិនទិញម៉ូតូឲ្យមុនថ្ងៃចូលឆ្នាំ កូនដុតផ្ទះឆេះខ្ទេច
កម្លាំងនគរបាលស្រុកគងពិសី បានឃាត់ខ្លួនយុវជនម្នាក់យកទៅអនុវត្តតាមនិតិវិធីច្បាប់ បន្ទាប់ពីដុតផ្ទះខ្លួនឯងឆេះខ្ទេចទាំងស្រុងដោយសារខឹងម្ដាយមិនបំពេញបំណងទិញម៉ូតូឲ្យមុនថ្ងៃចូលឆ្នាំខ្មែរ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ខឿន សុភីន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ ដែលត្រូវភ្លើងឆេះផ្ទះរស់នៅកន្លែងកើតហេតុ។ ចំណែកផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ចាំងក្ដា ឈើលើ ថ្មខាងក្រោមរៀបឥដ្ឋ ត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង។

ក្នុងរបាយការណ៍បញ្ជាក់ថា យោងតាមសាក្សី និងជាអ្នកឃើញហេតុការណ៍ដំបូងឃើញមានបុរសម្នាក់បានធ្វើសកម្មភាពដុតផ្ទះតែម្ដង បុគ្គលនោះមានឈ្មោះ ខឿន សុភីន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើត តាមការបញ្ជាក់ពីសមត្ថកិច្ចថា កូនដែលដុតផ្ទះខ្លួនឯង គឺជាមនុស្សមានសតិគ្រប់គ្រាន់ មិនមែនជាជនមានវិបល្លាសស្មារតីទេ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារ និងអ្នកជិតខាង ប៉ុន្តែមូលហេតុដែលនាំឱ្យកូនហ៊ាន យកភ្លើងដុតផ្ទះខ្លួននេះ គឺមកពីម្ដាយមិនបំពេញបំណងជូនកូន(ទិញម៉ូតូមុនចូលឆ្នាំ)។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងនគរបាលបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើទឹកអស់ចំនួន០២ឡាន។ ជនសង្ស័យត្រូវបានឃាត់ខ្លួនយកទៅសួរនាំ និងចំណាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


