ព័ត៌មានជាតិ
មុនក្លាយជារដ្ឋលេខាធិការ តើលោក ផារ៉ា មង្គល កូនប្រុស លោក ជា សុផារ៉ា ធ្លាប់កាន់តួនាទីអ្វីខ្លះ?
លោក ផារ៉ា មង្គល ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ មុនការតែងតាំងជារដ្ឋលេខាធិការនេះ តើលោក ផារ៉ា មង្គល ធ្លាប់បានកាន់តួនាទីអ្វីខ្លះ?

លោក ផារ៉ា មង្គល ត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថាជាកូនប្រុសតែម្នាក់របស់លោក ជា សុផារ៉ា ក្នុងចំណោមកូនប្រុសស្រីចំនួន ៤ នាក់។ លោក ជា សុផារ៉ា គឺជាមន្រ្តីជាន់ខ្ពស់ដ៏លេចធ្លោមួយរូបក្នុងជួររាជរដ្ឋាភិបាល និងចំណោមថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។ បច្ចប្បន្ន លោក ជា សុផារ៉ា កំពុងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណៈអតីតកាលលោកក៏ធ្លាប់ធ្វើជាអភិបាលរាជធានីភ្នំពេញ និងធ្វើជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជបនបទដែរ។
តែយ៉ាងណា បើក្រឡេកមកមើលបទពិសោធការងារកូនប្រុសរបស់លោក គឺលោក ផារ៉ា មង្គល ក៏បានឆ្លងកាត់នូវតួនាទីមួយចំនួនផងដែរ មុនការតែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នៅពេលនេះ។ មុនឆ្នាំ២០១៦ លោក ផារ៉ា មង្គល ធ្លាប់បានបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ក្រោយមកលោកក៏បានផ្ទេរក្របខណ្ឌមកបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងតួនាទីជានាយកខុទ្ទកាល័យ ដែលឪពុករបស់លោកកាន់ជារដ្ឋមន្ត្រី៕

ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


