ជីវិតកម្សាន្ដ
Ravi សមាជិកក្រុម VIXX នឹងបង្ហាញខ្លួននៅតុលាការ ក្រោយរឿងអាស្រូវគេចមិនចូលបម្រើយោធា
Ravi សមាជិកក្រុម VIXX ត្រូវបង្ហាញខ្លួននៅតុលាការពីបទបំពានច្បាប់យោធារបស់ប្រទេសកូរ៉េ ដោយតារាប្រុសរូបនេះ បានធ្វើពុតជាមានជំងឺឆ្កួតជ្រូក ហើយបានក្លែងបន្លំរោគសញ្ញារបស់លោកដើម្បីចៀសវាងការចូលបម្រើការងារ។

ក្នុងអំឡុងពេលជំនុំជម្រះ Ravi បានសុំទោសជាខ្លាំងចំពោះទង្វើរបស់លោកដោយបាននិយាយថាមូលហេតុដែលលោកសម្រេចចិត្តគេចពីកងទ័ពគឺ «អស់សង្ឃឹម និងភ័យខ្លាចពេក» អំពីរយៈពេលនៃកិច្ចសន្យាចូលបម្រើយោធា។ ទោះយ៉ាងណា បច្ចុប្បន្នព្រះរាជអាជ្ញាបានបញ្ជាក់ច្បាស់ៗថា តារាប្រុសរូបនេះអាចនឹងជាប់ពន្ធនាគាររយៈពេលពីរឆ្នាំចំពោះករណីមួយនេះ ។
ជាមួយគ្នានេះ តារាប្រុសរូបនេះបានបង្ហាញខ្លួននៅតុលាការបន្ទាប់ពីរឿងអាស្រូវគេចខ្លួនចូលបម្រើយោធា ក្រោយបញ្ចប់ការកាត់ក្តី Ravi បានសុំទោសអ្នកគាំទ្រ និងសុំដកខ្លួនចេញពី VIXX ដើម្បីកុំឱ្យប៉ះពាល់ដល់សមាជិក។


យ៉ាងណាមិញ នៅប្រទេសកូរ៉េខាងត្បូង បុរសដែលមានសុខភាពល្អទាំងអស់ត្រូវបំពេញកាតព្វកិច្ច យោធារយៈពេល ២ ឆ្នាំ។ ដូច្នេះហើយ ការគេចចេញពីការបម្រើយោធារបស់ Ravi គឺជាការអាម៉ាស់ និងថ្កោលទោសយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK នឹងធ្វើជាភ្ញៀវនៅក្នុងកម្មវិធី ‘Carpool Karaoke’ របស់អាមេរិក
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


