ជីវិតកម្សាន្ដ
ល្បីថា ម្ដាយក្មេក Lee Seung Gi បានយកចំណងដៃកូនទៅបរិច្ចាគគ្មានសល់
កូនៗរៀបការរួចមិនបានប៉ុន្មានថ្ងៃ អ្នកស្រី Kyeon Mi Ri ម្តាយក្មេករបស់តារាសម្ដែង Lee Seung Gi ត្រូវបានគេចោទប្រកាន់ថាបានបរិច្ចាគប្រាក់ចំណងដៃកូនដល់អង្គការសប្បុរសធម៌មួយ ដែលអ្នកស្រីជាម្ចាស់។

កន្លងមក អ្នកស្រី Kyeong Mi Ri ធ្លាប់បង្ហើបថា អ្នកស្រីនឹងយកប្រាក់ដែលជាអំណោយក្នុងមង្គលការ Lee Seung Gi និង Lee Da In ជួយដល់អង្គការសប្បុរសធម៌ ក៏ដូចជាមូលនិធិជួយជនពិការផងដែរ ខណៈប្រាក់អំណោយមានដល់រាប់ពាន់ដុល្លារឯណោះ។

ការចោទប្រកាន់បានរីករាលដាលក្រោយគេរកឃើញមូលនិធិមិនរកប្រាក់ចំណេញមួយបានដាក់ឈ្មោះដំណើរការថា “Mi Ri’s Laundry Room” ហើយដោយសារឈ្មោះនេះ អ្នកនិយមលេងអ៊ីនធឺរណិតបានចាត់ទុកវាជាមូលនិធិរបស់អ្នកស្រី Kyeon Mi Ri។
យ៉ាងណាមិញ នៅថ្ងៃទី១១ ខែមេសា នាយកប្រតិបត្តិនៃមូលនិធិបានច្រានចោលពាក្យចចាមអារ៉ាមដែលថា ម្តាយរបស់តារាស្រី Lee Da In ជាម្ចាស់មូលនិធិ “Mi Ri’s Laundry Room” ។ នាយកប្រតិបត្តិ អ្នកស្រី Lee Geum Joo បញ្ជាក់ថា មូលនិធិនេះមិនមែនជារបស់អ្នកស្រី Kyeon Mi Ri នោះទេ។ ការអះអាងដែលគ្មានមូលដ្ឋាន គឺជាការប្រមាថដល់ការខិតខំដ៏បរិសុទ្ធរបស់អ្នកដែលធ្វើការងារស្ម័គ្រចិត្តក្នុងមូលនិធិ។

ជាមួយគ្នានេះ នាយកប្រតិបត្តិនៃមូលនិធិបានបង្ហាញពីទំនាក់ទំនងជាមួយនឹងម្ដាយក្មេក Lee Seung Gi ថា អ្នកស្រីធ្លាប់ស្ម័គ្រចិត្តក្នុងមូលនិធិអស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយអ្នកស្រីតែងតែបរិច្ចាគដល់មូលនិធិជារឿយៗ។ ចំពោះឈ្មោះមូលនិធិដែលមានឈ្មោះ Mi Ri ពុំមានទាក់ទងនឹងអ្នកស្រី Kyeon Mi Ri បន្តិចឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lee Seung Gi ចាយលុយជាង ១០ ម៉ឺនដុល្លារ ដើម្បីរៀបចំអាពាហ៍ពិពាហ៍
ចុចអាន៖ តារាសម្ដែងកូរ៉េ Jung Chae-yul រកឃើញស្លាប់នៅក្នុងផ្ទះ ក្នុងវ័យ ២៦ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


