សន្តិសុខសង្គម
ស្នងការខេត្តកំពង់ឆ្នាំងបញ្ចេញកម្លាំងជាង ៦០០ នាក់ ការពារសណ្ដាប់ធ្នាប់ក្នុងពេលចូលឆ្នាំ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានប្រជុំដាក់ចេញនូវផែនការធំៗចំនួន ២ ដើម្បីការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ដោយមានកងកម្លាំងនគរបាលសរុបចំនួន ៦២៩ នាក់ ការពារ ៤១គោលដៅ ក្នុងខេត្តទាំងមូល សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ២០២៣ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ និងផែនការទី ២ ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Game) និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២( 12th ASEAN Para Game) នឹងប្រារព្ធឡើងនៅកម្ពុជា ដែលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
លោកស្នងការនគរបាលខេត្តក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នាដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ជាមួយគ្នានេះដែរក៏សូមចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ