ព័ត៌មានជាតិ
ព្រះវិហារអាយុកាល ១៧១ ឆ្នាំ ជាប់ជាអារាមចំណាស់ជាងគេនៅខេត្តកំពង់ធំ
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានចុះបញ្ជីសំណង់បេតិកភណ្ឌតាមវត្តទូទាំងខេត្តសរុបមានចំនួន ៣៦ កន្លែង។
ក្នុងចំណោមសំណង់បេតិកភណ្ឌតាមវត្តទាំង ៣៦ កន្លែង ព្រះវិហារនៅវត្តធម្មឃោសិតារាម (ហៅវត្តស្លែង) កកើតតាំងពីឆ្នាំ ១៨៥២ មានទីតាំងនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមកទល់ពេលនេះមានអាយុកាល ១៧១ ឆ្នាំ ជាប់ជាអារាមចំណាស់ជាងគេក្នុងខេត្តកំពង់ធំ។
ព្រះវិហារនៅវត្តធម្មឃោសិតារាមកសាងពីឥដ្ឋបូកបាយអ មានក្បាច់ហោជាងយ៉ាងរស់រវើក និងដំបូលប្រក់ក្បឿងស្រកាត្រីលិញ។ ទីតាំងវិហារនេះ កសាងនៅតំបន់ប្រាសាទចាស់ ដោយគេប្រទះឃើញផ្ដែរជាច្រើនផ្ទាំង មានតាំងពីសម័យមុនអង្គរ៕







-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


