កីឡា
ក្រុមគ្រូពេទ្យព្យាបាលលោក Maradona ត្រូវកាត់ទោសពាក់ព័ន្ធការស្លាប់របស់លោក
អ្នកជំនាញផ្នែកថែទាំសុខភាពចំនួន ៨នាក់នឹងត្រូវបានកាត់ទោសពាក់ព័ន្ធនឹងការស្លាប់របស់អតីតកីឡាករបាល់ទាត់ដ៏អស្ចារ្យ Diego Maradona កាលពីឆ្នាំ២០២០ ដោយតុលាការអាហ្សង់ទីនបានសម្រេច។

តុលាការបាននិយាយកាលពីថ្ងៃអង្គារ៍ថា កាលបរិច្ឆេទនៃដំណើរការនីតិវិធីមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែទំនងជាមិនចាប់ផ្តើមមុនឆ្នាំក្រោយនោះទេ។
របាយការណ៍របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រដែលផ្តល់ទៅឱ្យព្រះរាជអាជ្ញាកាលពីមុនបានសន្និដ្ឋានថា លោក Maradona មានការឈឺចាប់អស់រយៈពេលជាង ១២ម៉ោង មិនបានទទួលការព្យាបាលគ្រប់គ្រាន់ ហើយអាចមានជីវិតប្រសិនបើគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យត្រឹមត្រូវ។
ចៅក្រម ៣នាក់មកពីតុលាការឧទ្ធរណ៍នៅទីក្រុង San Isidro នៅខាងក្រៅទីក្រុង Buenos Aires បានបញ្ជាក់ពីការចោទប្រកាន់ដែលនាំមកដោយរដ្ឋអាជ្ញាពីបទមនុស្សឃាតដោយការធ្វេសប្រហែសរបស់សមាជិកក្រុមគ្រូពេទ្យដែលព្យាបាលលោក Maradona។

គ្រូពេទ្យវះកាត់សរសៃប្រសាទ លោក Leopoldo Luque និងវិកលចរិត លោក Agustina Cosachov ត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការថែទាំ Maradona។ ក្រុមគ្រូពេទ្យរបស់ លោក Maradona ក៏រួមបញ្ចូលពេទ្យយចិត្តសាស្រ្ត Carlos Díaz, វេជ្ជបណ្ឌិត Nancy Forlini និង Pedro Di Spagna អ្នកសម្របសម្រួលគិលានុបដ្ឋាយិកា Mariano Perroni និងគិលានុបដ្ឋាយិកា Ricardo Almirón និង Dahiana Madrid។
លោក Maradona ដែលធ្លាប់បានឈ្នះ World Cup ជាមួយអាហ្សង់ទីនក្នុងឆ្នាំ១៩៨៦ បានស្លាប់ក្នុងវ័យ៦០ឆ្នាំដោយសារគាំងបេះដូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯផ្ទះជួលមួយនៅខាងក្រៅទីក្រុង Buenos Aires បន្ទាប់ពីការវះកាត់ខួរក្បាលបានពីរសប្តាហ៍។

ការធ្វើកោសល្យវិច័យដំបូងរបស់ Maradona បង្ហាញថា លោកស្លាប់ដោយសារមូលហេតុធម្មជាតិ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ apnews.com
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


