ព័ត៌មានជាតិ
អ្នកបន្ទោបង់តាមទីសាធារណៈ១៣នាក់ត្រូវឃាត់ខ្លួនយកមកអប់រំ
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះធ្វើសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងឃាត់ខ្លួនក្រុមអ្នកម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន១៣នាក់ ដែលឈប់យាន្តជំនះហើយទៅបន្ទោបង់នៅតាមដើមឈើ សួនច្បារ ទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងបង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។

រដ្ឋបាលខណ្ឌបានធ្វើការអប់រំណែនាំ និងបានឲ្យពួកគាត់ធ្វើការបាញ់ទឹកលាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។
រដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកទីសាធារណៈឬសួនច្បារនានា ធ្វើជាកន្លែងសម្រាប់បន្ទោបង់ ដែលធ្វើឲ្យបាត់បង់សោភ័ណភាពក្នុងរាជធានីភ្នំពេញ សូមរកកន្លែងបន្ទោបង់អោយបានត្រឹមត្រូវ នៅតាមបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិត ដើម្បីបង្កភាពសណ្តាប់ធ្នាប់ អនាម័យ សុខភាពសាធារណៈផងដែរ ៕
អត្ថបទ ៖ សុខុម







-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


