ព័ត៌មានជាតិ
អណ្តូងទឹកដើរដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា របស់គម្រោងរេដបូកសំកុស កំពុងជួយប្រជាសហគមន៍មានទឹកស្អាតប្រើដោយមិនបាច់ចំណាយថវិកា
អណ្តូងទឹកធំចំនួន២ ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុក ភ្នំក្រវាញខេត្តពោធិ៍សាត់ ដែលផ្តល់ទឹកចំណុះ១ម៉ឺនលីត្រ របស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកភ្នំសំកុស កំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិកាហើយ និងពិសេសជាទឹកស្អាតសម្រាប់ប្រើប្រាស់ថែមទៀត។

គម្រោងរេដបូក (REDD+) បានសាងសង់អណ្តូងទឹកស្អាតដើរដោយប្រព័ន្ធស្វាយប្រវត្តិសូឡា ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធនធានធម្មជាតិ។អណ្តូងទឹកស្អាតចំនួន២កន្លែងនៅភូមិ តាដេសដោយក្នុងនេះមួយបានកសាងឡើងក្នុងឆ្នាំ ២០២៣ និងមួយទៀតកសាងឡើងក្នុងឆ្នាំ ២០២៥។តាមរយៈគម្រោងរេដបូក ដែលកំពុងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅក្នុងតំបន់ជួរភ្នំក្រវាញ អណ្តូងទឹកស្អាតដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន៩៤ អណ្តូង បានផ្តល់សហគមន៍ និងនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស មានចំនួន៦៨អណ្តូង។

លោក ហឿន សាម៉េត ប្រជាពលរដ្ឋ រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់ថាអណ្តូងដែលបានតាមរយៈគម្រោងរេដបូកនេះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រើប្រាស់របស់ប្រជាសហគមន៍។វាបានជួយឱ្យមានទឹកស្អាតប្រើប្រាស់មិនជួបការលំបាកទៀតឡើយពិសេសមានទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍។

លោកថាមានអណ្តូងទឹកនេះអាចជួយសម្រាលការលំបាកពិសេសនៅរដូវប្រាំងមិនចាំបាច់ត្រូវទិញទឹកប្រើប្រាស់ ឬដើររកទឹកដូចមុនទៀតឡើយគឺមានត្រឹមអណ្តូងទឹកមួយនេះអាចប្រើប្រាស់ច្រើនគ្រួសារ។
រីឯអ្នកស្រី ធួន ស្រីអូន បានបញ្ជាក់ប្រាប់ដែរថា ទឹកអណ្តូងនេះកំពុងបានជួយមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃទេ តែវាបានកំពុងជួយស្រោចដំណាំកសិកម្មខ្លះៗក្បែរផ្ទះ និងពិសេសការចិញ្ចឹមសត្វដោយមិនបាច់ចំណាយថវិការលើការប្រើប្រាស់ទឹកដូចមុនទៀត។

អ្នកស្រីថា ក្រោយពេលមានការគាំទ្រសាងសង់អណ្តូងទឹកស្អាត នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានប្រភពទឹកគ្រប់គ្រាន់ និងអនុញ្ញាតឱ្យសហគមន៍អាចពង្រីកការដាំដុះដំណាំ បង្កើនសកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វ ដែលជួយបង្កើតប្រាក់ចំណូលបន្ថែមដល់គ្រួសារ។

លោក សារូ វុធ ប្រធានសហគមន៍ដៃគូសំរោង បានបញ្ជាក់ថាអណ្តូងទឹកនៅសហគមន៍លោកបានជួយច្រើនទៅការប្រើប្រាស់ទឹក។វាកាត់បន្ថយច្រើនទាំងថវិការ និងក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាសហគមន៍។

ដោយឡែក លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)ឱ្យដឹងថាក្នុងគម្រោងរដ្ឋបូក សំកុស គឺបានកំពុងផ្តោតការយកចិត្តទុកដាក់ផ្តល់ផលប្រយោជន៍ ពីគម្រោងដល់ ២៧សហគមន៍ ដែលក្នុងនេះមានខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ដោយឡែកសម្រាប់ក្នុងភូមិតាដេសនេះគម្រោងរេដបូកសំកុសបានផ្តល់អណ្តូងទឹកស្អាតដើរដោយប្រពន្ធ័សូឡាស្វ័យប្រវត្តិចំនួន២ឈុត និងបានជួយសម្របសម្រួលកំណត់ពង្រាងទីតាំង ដីព្រៃអារក្ស និងដីកប់សព របស់សហគមន៍ជនជាតិដើមភាគតិចជង និងព័រ ក្នុងចូលរួមលើកកំពស់ សិទ្ធជនជាតិដើមភាគតិចសម្រាប់ការប្រើ់ប្រាស់ទីតាំងដីព្រៃអារក្ស និងដីកប់សពតាមបែបប្រពៃណីដែលមានការគោរពបូជាដែលជាជំនឿតាំងតែពីយូរមកហើយ។

លោកបានប្រាប់ថាបើតាមការកំណត់ពង្រាងទីតាំង ដីព្រៃអារក្ស និងដីកប់សព បានបង្ហាញថា៖ ទីតាំងដីព្រៃអារក្ស មានសរុបចំនួន ២៤ហិកតា និងព្រៃកប់សព មានចំនួន ៤ហិកតា ។ គម្រោងរេដបូកសំកុស នឹងបន្តជួយសម្របសម្រួលដាក់ជូនអាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថានពិនិត្យនិងពិចារណា។
លោកថាប្រជាពលរដ្ឋរស់នៅក្នុងភូមិតាដេស បានលើកឡើងថា ប្រជាពលរដ្ឋលែងត្រូវចំណាយថវិកាទិញទឹក ឬចំណាយពេលដើររាប់គីឡូម៉ែត្រ ដើម្បីទៅដងទឹកពីអូរឆ្ងាយៗដូចមុន បន្ទាប់ពីមានអណ្តូងទឹកស្អាត ក្នុងភូមិ។ លើសពីនេះ ប្រជាពលរដ្ឋ មិនចំណាយលើប្រេងឥន្ធនៈ ឬអគ្គិសនីឡើយ នៅពេលអណ្តូទឹក ដើរដោយប្រព័ន្ធដើរដោយថាមពលព្រះអាទិត្យ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តូងទាំងនេះជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ដូចជាការចំណាយលើប្រេងឥន្ធនៈ ការថែទាំសុខភាព ព្រោះវាបាន ធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ទ្រទ្រង់ដល់ការដាំដុះនិងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ និងលើសពីនេះវាជាថាមពលស្អាតឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលមធ្យោបាយនេះ រួមចំណែកដល់យុទ្ធសាស្រ្តប្រែក្លាយសហគមន៍អព្យាក្រឹតកាបូនទៅថ្ងៃអនាគត។ នៅពេលដែលប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានជីវភាពរស់នៅ និងអាចបង្ផលកសិកម្មមានភាពល្អប្រសើរ សហគមន៍នឹងកាត់បន្ថយការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ ដែលនេះជាគោលដៅស្នូលនៃកិច្ចការពារព្រៃឈើប្រកបដោយនិរន្តរភាព ដូចជាឆ្លើយតបនឹងសសរសត្តម្ភទី២ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
គូរបញ្ជាក់ថា គម្រោងរេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដើម្បី កាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ ពីការសឹករិចរឹល និងបាត់បង់ព្រៃឈើ។ នៅក្នុងប្រទេសកម្ពុជា ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈគម្រោងនេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ ដើម្បីការពារបរិស្ថាន និងការគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


