ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការតែងតាំងមន្ត្រីនៅថ្នាក់ក្រោមជាតិ បើរកបាននៅមូលដ្ឋាននោះ គឺជារឿងល្អ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការតែងតាំងមន្ត្រីនៅថ្នាក់ក្រោមជាតិ ដូចជាអភិបាលរងខេត្ត អភិបាលស្រុក និងអភិបាលរងស្រុកជាដើម បើរកបាននៅមូលដ្ឋាននោះ គឺជារឿងល្អ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច តែងតែផ្ដល់អនុសាសន៍អំពីការរៀបចំការតែងតាំងមន្ត្រីនៅថ្នាក់ក្រោមជាតិ ដោយសម្ដេចលើកឡើងថា «ប្រសិនបើយើងយកមន្ត្រីនៅក្នុងមូលដ្ឋាន គឺវាល្អជាងយកមន្ត្រីទៅពីចំងាយ យើងលើបញ្ហានេះទៅចុះ ឧទាហរណ៍ថា អភិបាលខេត្ត ឬអភិបាលរងខេត្ត អភិបាលស្រុក ឬអភិបាលរងស្រុក បើរកបាននៅក្នុងខេត្តនោះ គឺវាល្អ ចៅហ្វាយខេត្តថា វាលំបាកបន្តិច អាចស៊េរីពីកន្លែងនេះ ទៅកន្លែងនោះ ប៉ុន្តែអភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក បើរើសបាននៅកន្លែងនោះ គឺល្អៗ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន មូលហេតុដែលជ្រើសរើសមន្ត្រីថ្នាក់អភិបាលរងខេត្ត អភិបាលស្រុក និងអភិបាលរងស្រុកនៅមូលដ្ឋាននោះល្អ ព្រោះពួកគេមានលំនៅដ្ឋាននៅទីនោះ ហើយបើតែងតាំងមន្ត្រីពីមូលដ្ឋានផ្សេងវិញ នៅថ្ងៃបុណ្យទានពួកគេនឹងមិនប្រចាំការឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «មូលហេតុគាត់មានផ្ទះសម្ដែងនៅកន្លែងនោះស្រាប់ គេហៅថា កូនក្រោលនៅកន្លែងនោះ ហើយបើសិនជាយើងបញ្ជូនមន្ត្រីទៅពីចំងាយថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យអត់នៅប្រចាំការនៅខេត្តទេ គឺមកជួបប្រពន្ធកូននៅភ្នំពេញ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


