Connect with us

ព័ត៌មានជាតិ

កសិកររីករាយ ដោយសារឆ្នាំនេះ ទុរេន មានទីផ្សារល្អ

បានផុស

នៅ

ឆ្នាំនេះ កសិករ​នៅ​ស្រុក​សំឡូត មាន​អារម្មណ៍​សប្បាយ​រីករាយ ដោយសារ​ទុរេន​ហុច​ផល​មុន​រដូវ ដូច្នេះ​ហើយ​ទើប​អាច​ធ្វើ​ឲ្យ ផ្លែ​ទុរេន មាន​ទីផ្សារ​យ៉ាង​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ វិបុល ប្រជាកសិករ​រស់នៅ​ក្នុង​ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​ជា​ម្ចាស់​ចម្ការ​ទុរេន​មួយ​រូប បាន​លើក​ឡើង​ថា ឆ្នាំ​កន្លងមក ទុរេន តែង​ហុច​ផល​ភាគច្រើន​នៅ​ពាក់កណ្ដាល​ខែ​ឧសភា។ ដោយឡែក​ឆ្នាំនេះ ហាក់​ដូចជា​មាន​អំណោយផល​ល្អ ដែល​ទុរេន​បាន​ចាប់ផ្ដើម​ទុំ​តាំងពី​ដើម​ខែ​មេសា មក​ម្ល៉េះ ដូច្នេះ​ហើយ​ទើប​ទុរេន​សំឡូត​បច្ចុប្បន្ន​ចាប់ផ្ដើម​មាន​ទីផ្សារ​ល្អ សម្រាប់​ផ្លែ​ដើម​ដៃ​នេះ។

លោក​បាន​បន្ត​ថា សព្វថ្ងៃ​មាន​ភ្ញៀវ​ទេសចរ ក៏ដូចជា​អាជីវករ បាន​ចូល​ទៅ​ទិញ​ដល់​ចម្ការ ដោយ​ការ​លក់​ផ្ទាល់​ក្នុង​ចម្ការ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​តម្លៃ​ចាប់ពី ២០.០០០ រៀល ដល់ ២៥.០០០ រៀល ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​នេះ​គឺ​ខ្ពស់​ជាង​ឆ្នាំ​កន្លងទៅ។ ហើយ​លោក​ក៏បាន​ផ្ដាំផ្ញើ​ថា អ្នកទិញ​ត្រូវ​មើល​ផង ប្រយ័ត្ន​ប៉ះ​ទុរេន​នាំ​ចូល​ពី​ក្រៅ ហើយ​ប្រកាស​ថា “ទុរេន​សំឡូត”៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម