ព័ត៌មានជាតិ
ពលរដ្ឋមួយចំនួនពុំទាន់កែទម្លាប់ ដោយចោលសំរាមក្បែរមាត់បឹងតាកែវ ដដែល
បើទោះបីកន្លងមកអាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវ ធ្លាប់ហាមឃាត់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ រហូតមានការសរសេរជាច្បាប់ពិន័យជាទឹកប្រាក់ដល់ជនណាដែលយកកាកសំណល់មកចោលពាសវាលពាស់កាលយ៉ាងណាក៏ដោយ ក៏នៅតែមានពលរដ្ឋមួយចំនួនតូចមិនខ្លាច និងបន្តយកកាកសំណល់មកបោះចោលយ៉ាងអាណាធិបតេយ្យនៅចិញ្ចើមផ្លូវក្បែរមាត់បឹងតាកែវដដែល។

ទង្វើនេះ បានធ្វើឲ្យអ្នកដំណើរឆ្លងកាត់ ក៏ដូចជាពលរដ្ឋដែលដើរមកហាត់ប្រាណស្រូបយកខ្យល់បរិសុទ្ធព្រឹក ល្ងាចនៅលើផ្លូវមាត់បឹងតាកែវ រិះគន់ថា បានធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ជាអ្នកបង្កក្លិនស្អុយដល់គេឯង ព្រោះទីដែលពួកគេយកកាកសំណល់មកចោលនេះ ជាកន្លែងពលរដ្ឋដើរហាត់ប្រាណ ស្រូបយកខ្យល់បរិសុទ្ធមាត់បឹង។
តាមការសង្កេតកន្លងមក អ្នកដែលយកកាកសំណល់មកចោលនោះ គឺដឹកមកពីទីតាំងផ្សេងឆ្ងាយពីតំបន់មាត់បឹងដោយច្រកថង់ដឹកតាមម៉ូតូយកមកទម្លាក់ចោល តៗគ្នា ទាំងព្រឹក និងពេលល្ងាច ព្រលប់ៗ ខណៈកន្លងមកអាជ្ញាធរ បានហាមឃាត់មិនឲ្យបោះចោលក្រៅធុងដែលបានដាក់នៅតាមទីសាធារណៈនោះទេ ៕
អត្ថបទ ៖ វីរ:


-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


