Connect with us

ព័ត៌មានជាតិ

គណបក្សនយោបាយចំនួន ១៨ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរឈរឈ្មោះបោះឆ្នោត

បានផុស

នៅ

គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ មានគណបក្សនយោបាយចំនួន ១៨ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះដែរ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ លើ ការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន ១១គណបក្សហើយ។ ការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នឹងត្រូវបញ្ចប់នៅថ្ងៃទី ៨ ខែឧសភានេះហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម