សុខភាព
រូបមន្តធម្មជាតិទាំង ៥ ជួយសម្អាតពោះវៀនធំបានយ៉ាងស័ក្ដិសិទ្ធិ
ពោះវៀនធំជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធរំលាយអាហារ ដែលទាញយកវីតាមីន សារធាតុចិញ្ចឹម ទឹក និងអំបិលពីអាហារដែលពិបាករំលាយ ដើម្បីជួយកម្ចាត់រាល់កាកសំណល់រឹងចេញពីរាងកាយ។
ពិតណាស់ យើងចាំបាច់ត្រូវសម្អាតពោះវៀនធំ ប្រសិនបើមុខងារពោះវៀនធំមានបញ្ហា ដូចជានៅពេលដែលពោះវៀនធំស្រូបយកជាតិពុល ដើម្បីបញ្ចេញចោលពីរាងកាយ ដែលជាលទ្ធផល យើងអាចប្រឈមនឹងរោគសញ្ញាមួយចំនួនដូចជា ឡើងទម្ងន់ អស់កម្លាំង ទល់លាមក ហើមពោះជាដើម។ យ៉ាងណាមិញ យើងក៏អាចធ្វើការសម្អាតពោះវៀនធំតាមបែបធម្មជាតិ ដោយអនុវត្តតិចនិកងាយៗទាំងប្រាំនេះ។
១. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
វិធីសាស្ត្រដ៏ងាយស្រួល និងល្អបំផុត គឺការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាជាតិទឹកនៅក្នុងរាងកាយ ព្រមទាំងជួយឲ្យសរីរាង្គទាំងមូលមានដំណើរការប្រក្រតី។ មួយវិញទៀត ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក៏អាចជួយកម្ចាត់សារធាតុពុលផ្សេងៗពីក្នុងរាងកាយថែមទៀតផង។
២. ញ៉ាំទឹកផ្លែប៉ោម
ទន្ទឹមនឹងនេះដែរ ទឹកផ្លែប៉ោមក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការសម្អាតពោះវៀនធំដូចគ្នា។ ភេសជ្ជៈមួយប្រភេទនេះ អាចជួយឲ្យពោះវៀនធំមានដំណើរការប្រក្រតី និងជួយឲ្យថ្លើមមានសុខភាពល្អ។ ដើម្បីទទួលបានលទ្ធផលល្អបំផុតក្នុងការសម្អាតពោះវៀនធំ យើងគួរញ៉ាំទឹកផ្លែប៉ោមមួយកែវ និងញ៉ាំទឹកធម្មតាមួយកែវទៀតនៅកន្លះម៉ោងក្រោយ។
៣. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារ សម្បូរទៅដោយវីតាមីនC ខ្ពស់ ដែលល្អឥតខ្ចោះសម្រាប់ប្រព័ន្ធរំលាយអាហារ។ យើងអាចលាយទឹកក្រូចឆ្មារ ជាមួយនឹងទឹកក្ដៅឧណ្ហៗ និងទឹកឃ្មុំ ដើម្បីជួយឲ្យថ្លើម ពោះវៀនធំ និងប្រព័ន្ធរំលាយអាហារទាំងមូលមានសុខភាពល្អ និងដំណើរការរលូន។
៤. ចៀសវាងញ៉ាំអាហារចៀន និងអាហារកែច្នៃ
ជាមួយគ្នានេះ យើងគួរជៀសវាងញ៉ាំអាហារចៀន និងអាហារកែច្នៃរយៈពេលពីរបីថ្ងៃ និងញ៉ាំទឹកបន្លែស្រស់ឲ្យបានច្រើនដងក្នុងមួយថ្ងៃ ពីព្រោះថាបន្លែបៃតង និងបន្លែស្លឹកបៃតងអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។ មួយវិញទៀត ពពួកបន្លែទាំងនេះសម្បូរទៅដោយសារធាតុរ៉ែ និងអង់ស៊ីមខ្ពស់ ដែលអាចផ្ដល់ថាមពលដល់រាងកាយបានយ៉ាងល្អប្រសើរ។
៥. ទឹកដោះគោជូរ
ក្នុងការសម្អាតពោះវៀនធំ ទឹកដោះគោជូរជាជម្រើសអាហារដែលមិនអាចខ្វះបានឡើយ ពីព្រោះវាផ្ទុកទៅដោយបាក់តេរីល្អសម្រាប់រាងកាយ និងជួយពន្លឿនដល់ដំណើរការរំលាយអាហារ។ បន្ថែមពីនេះ ទឹកដោះគោជូរក៏អាចដោះស្រាយបញ្ហាទាក់ទងនឹងក្រពះ និងប្រព័ន្ធរំលាយអាហារបានយ៉ាងស័ក្ដិសិទ្ធិផងដែរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


