សន្តិសុខសង្គម
ឃាត់ខ្លួនយុវជន ៣ នាក់ ក្រោយផឹកស្រាស្រវឹង ជិះម៉ូតូកាប់បំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនយុវជនឈាមរាវទំនើងចំនួន ៣ នាក់ ក្រោយពួកគេធ្វើសកម្មភាពផឹកស្រា ហើយជិះម៉ូតូកាប់បំផ្លាញម៉ូតូ និងរថយន្តរបស់ប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។
លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅថ្ងៃទី ១៩ ខែឧសភា នេះថា សកម្មភាពរបស់ក្មេងទំនើង ៣ នាក់ខាងលើ ជាបទល្មើសមិនធ្លាប់មានកន្លងទៅមកនោះទេ ពោលគឺទើបតែមានពេលនេះ ក្រោយពីសមត្ថកិច្ចរបស់លោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ និងចុះអន្តរាគមន៍កំណត់មុខសញ្ញាបង្ក្រាបបានភ្លាមៗ។
យុវជនទាំង ៣ នាក់ មានទី១-ឈ្មោះ ចិត្រ សុខត្រា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង(ជាអ្នកធ្វើសកម្មភាពកាប់រថយន្តទាំងពីរ)។ ទី២-ឈ្មោះ សៅ ប៉ូលីន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ជាអ្នកធ្វើសកម្មភាពកាប់ម៉ូតូចំនួនពីរគ្រឿង។ និងទី៣-ឈ្មោះ គង់ សុវណ្ណរាជ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ០២ សង្កាត់ដងទង់ ជាអ្នកបើកម៉ូតូ និងផ្ដើមគំនិត។
លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បន្ថែមថា ដើមហេតុដែលធ្វើឲ្យក្មេងទំនើង ៣ នាក់នេះ ឈានដល់ជិះម៉ូតូដើរកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ គឺដោយសារតែការស្រវឹងស្រា បែកគំនិតធ្វើសកម្មភាពយ៉ាងដូច្នេះតែម្ដង។ បន្ទាប់មក ជនសង្ស័យទាំង ៣ នាក់ បានយកកាំបិតផ្គាក់ទៅបោះចោលនៅក្នុងសមុទ្រ។
សមត្ថកិច្ច បញ្ជាក់ទៀតថា មុនដំបូងឃាត់បានបក្ខពួកគេ ១ នាក់ ចំណុចដីឡូត៍ សំ វីរៈ និងបន្តតាមចាប់ឃាត់ខ្លួនគ្នីគ្នា ២ នាក់ទៀត នៅផ្លូវឆ្មាបាត់ សង្កាត់ស្ទឹងវែង។ ជនសង្ស័យទាំង ៣ នាក់ បានយកកាំបិតផ្គាក់ទៅបោះចោលនៅក្នុងសមុទ្រ។ បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តនីតិវិធីបន្ត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង