Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី Clinton ព្រមានថា បើ Trump ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់ 

បានផុស

នៅ

អតីតបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton បានព្រមានកាលពីថ្ងៃអាទិត្យទី២១ខែឧសភាថា ប្រសិនបើអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០២៤មែន វានឹងក្លាយជាការដួលរលំទាំងអ៊ុយក្រែន និងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់កាសែត Financial Times លោកស្រី Clinton ដែលបម្រើការជារដ្ឋមន្ត្រីការបរទេសក្រោមការដឹកនាំរបស់លោក Barack Obama និងចាញ់លោក Trump ក្នុងការបោះឆ្នោតឆ្នាំ២០១៦ បាននិយាយថា លោកស្រីមិនជឿថា អតីតគូប្រជែងរបស់ខ្លួន នឹងទទួលបានជោគជ័យនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីអះអាងថា ប្រសិនបើលោក Trump ឈ្នះនៅឆ្នាំ២០២៤ វានឹងក្លាយជាទីបញ្ចប់ នៃលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកនិង ជាទីបញ្ចប់នៃប្រទេសអ៊ុយក្រែន ព្រោះគាត់នឹងដកប្រទេសនេះ ចេញពីអង្គការណាតូ។

លោកស្រី Clinton បន្តថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជឿជាក់ថា លោក Trump នឹងធ្វើដូច្នេះ ប្រសិនបើគាត់ឈ្នះឆ្នោតកាលពីឆ្នាំ២០២០។ លោក Trump គឺជាអំណោយ ដែលផ្តល់ឲ្យមេដឹកនាំចិន Xi Jinping និង Putin។ លោក Trump ច្បាស់​ជា​នឹង​ធ្វើ​អ្វី​ដែល​លោក Putin ចង់​បាន នៅ​អង្គការណាតូ។

គួរបញ្ជាក់ជាថ្មី លោក Trump ដែលបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថាលោកនឹងឈរឈ្មោះម្តងទៀតនៅឆ្នាំ២០២៤ បានរិះគន់វិធីសាស្រ្តរបស់លោក Biden ចំពោះជម្លោះអ៊ុយក្រែន។ កាលពីខែមករា លោកអះអាងថា ប្រធានាធិបតីសព្វថ្ងៃ កំពុងជំរុញយើងឲ្យធ្លាក់ចូលទៅក្នុងអ្វី ដែលអាចកើតសង្គ្រាមលោកលើកទី៣ ក្នុងពេលឆាប់ៗនេះ។

លើសពីនេះ លោក Trump បានហៅខ្លួនឯងថាជាបេក្ខជនតែម្នាក់គត់ ដែលអាចបញ្ឈប់សហរដ្ឋអាមេរិក ពីការធ្លាក់ចូលទៅក្នុងជម្លោះជាសកល ដោយសន្យាថា គាត់នឹងដោះស្រាយជម្លោះនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប្រសិនបើជាប់ឆ្នោត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អតីតជំនួយការលោក Trump ត្រូវជាប់ពន្ធនាគារ ពីបទមើលងាយសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម